ដើម្បីបង្ហើយការថតកុនថ្មីលោក ហ៊ុយ យ៉ាឡេង សម្រកទម្ងន់អស់ ១៧គីឡូ រហូតសន្លប់ចូលពេទ្យ

  • 2018-09-02 04:17:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត លោក ហ៊ុយ យ៉ាឡេង បានបញ្ចប់ការថតភាពយន្តថ្មីរឿង «ទារុណ​កម្ម​ខ្មោច​» ដោយជោគជ័យ នៅថ្ងៃទី០២ ខែ កញ្ញា នេះដោយស្រកទម្ងន់អស់ ១៧ គីឡូ ហើយសន្លប់ចូលពេទ្យបន្ទាប់ពីការថតត្រូវបានបញ្ចប់។ បច្ចុប្បន្ន លោកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

ហ៊ុយ យ៉ាឡេង សម្រាកនៅពេទ្យក្រោយបញ្ចប់ការថតភាពយន្ត

បើតាមលោក ហ៊ុយ យ៉ាឡេង ផលិតករភាពយន្តរូបនេះបញ្ជាក់ថា ការថតភាពយន្តថ្មីនេះ ពិតជាពិបាកហួសស្មាន។ រូបលោកស្ទើរតែចង់បោះបង់ម្តងម្កាល តែដោយចិត្តមានះ និងគោលបំណងចង់ឱ្យភាពយន្តនេះមានវត្តមាន រូបលោកហ៊ានពលី មិនខ្លាចខូចសុខភាព។

រូបភាពក្រៅឆាក រឿង «ទារុណ​កម្ម​ខ្មោច​»

ជាក់ស្តែងក្រៅពីលោក ប្រហែលគ្មានតួណាហ៊ានសម្ដែងបែបនេះទេ ទើបលោកត្រូវហ៊ានសម្ដែងរឿងនេះដោយខ្លួនឯងផ្ទាល់។ ការតស៊ូអំណត់ អត់បាយ សម្រកទម្ងន់នេះ ជាឆន្ទៈដ៏អស្ចារ្យរបស់ លោក ហ៊ុយ យ៉ាឡេង ហើយម្តងនេះសង្ឃឹមថាគុណភាពភាពយន្ត​ថ្មីរបស់ខ្លួននឹងអាចទាក់ទាញចិត្តប្រជាជនខ្មែរឱ្យពេញចិត្ត និងគាំទ្រ។

រូបលោក ហ៊ុយ យ៉ាឡេង មុនពេលថត

ក្រៅពីជោគជ័យ លើការថតភាពយន្តថ្មី សិល្បករ ដឹកនាំផង សម្តែងផងរូបនេះ បានទទួលដំណឹងល្អទាំងព្រម ដូចជាបានជាប់ Visa យកកុនទៅបញ្ចាំងនៅមហោស្រពខ្លែង ក្នុងប្រទេសបារាំង និង Visa យកកុនទៅបញ្ចាំងនៅមហោស្រពភាពយន្តក្នុងសហរដ្ឋអាមេរិក៕

រូបភាពក្រុមការងារ

រូបភាព៖ ហ៊ុយ យ៉ាឡេង

អត្ថបទ៖ Sunny

អត្ថបទថ្មី