កាន់តែ​គួរឲ្យស្រឡាញ់ ពេលកូនៗតារាល្បីប្រចាំប្រទេសហ្វីលីពីន នាំគ្នាស្លៀកឈុត​តំណាងជាតិ​

  • 2018-09-02 06:23:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​តូច​ល្បី​ឈ្មោះ​ជា​ច្រើន​បាន​រៀប​ចំ​តែង​ខ្លួន​ជាមួយ​ឈុត​បែប​ប្រចាំ​ជាតិហ្វីលីពីន​ ដើម្បីអបអរ​ទិវា​ Buwan ng Wika (National Language Month)។

ទិវា​ Buwan ng Wika (National Language Month) ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ អំឡុង​ខែសីហា​ ដើម្បី​ផ្សព្វផ្សាយ​ភាសា​ជាតិ​ហ្វីលីពីន ដែល​ជាទូទៅ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្នុង​សាលា​រៀន។ ជាក់ស្ដែង​ ដើម្បី​រំឭក​ និង​អបអរ​ថ្ងៃ​បុណ្យ​នេះ​ដែរ តារា​ហ្វីលីពីន​មួយ​ចំនួន​ បាន​រៀបចំ​តុបតែង​ខ្លួន​ឲ្យ​កូនៗ​របស់​ខ្លួនជាមួយ​ឈុត​សម្លៀកបំពាក់​តំណាងជាតិ មាន​ពណ៌​ និង​ម៉ូដ​ប្លែកៗ​ពី​គ្នា។

តើ​មាន​កូន​របស់​តារា​ណាខ្លះ ទស្សនា​ដួច​ខាង​ក្រោម៖

១. កុមារី Lucia កូន​ស្រី​របស់​តារាសម្ដែង Bianca Gonzalez

២. កុមារី​ Kiera Kelly កូន​ស្រី​របស់​តារាសម្ដែង​ Melissa Ricks

៣. កុមារី Patrice កូនស្រី​របស់​តារាសម្ដែង​ Patrick និង Nikka Garcia

៤. កុមារី​ Scarlet Snow Belo កូនស្រី​តារាសម្ដែង Hayden Kho និង Vicki Belo

៥. កុមារី​ Zia Dantes កូនស្រី​តារាសម្ដែង​ Dingdong Dantes និង​ Marian Rivera

៦. កុមារី​ Eli កូនស្រី​តារាសម្ដែង​ Andie Eigenmann និង Jake Ejercito និង​ Eia កូនស្រី​តារាសម្ដែង Sherilyn Reyes និង Chris Tan

Eli និង​ឪពុក
Eia និងម្ដាយ

៧. កុមារី​ Mimi កូនស្រី​តារាសម្ដែង​ Pampi ជាមួយ Iwa Moto និង Thirdy កូន​ប្រុស​តារាសម្ដែង​ Pampi ជាមួយ Jodi Sta. Maria

៨. កុមារា Archie កូន​ប្រុស​តារាសម្ដែង​ Georgina Wilson និង Arthur Burnand

៩. កុមារា​ Alejandro កូនប្រុស​តារាសម្ដែង​ Denise Laurel

១០. កុមារា​ Theo កូន​ប្រុស​តារាសម្ដែង​ Patty Filart

ប្រភព៖ pep.ph   ប្រែ​សម្រួល៖ យី សុធារី