Somi ខំផ្ដាំឪពុក​ឲ្យ​ជួយ​មើលថែ​ Lisa ឲ្យ​បាន​ដិតដល់​បំផុត​ពេល​ថត​កម្មវិធី​ Real Men

  • 2018-09-03 02:17:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន​ចូលរួម​ក្នុង​កម្មវិធី​ "Real Men” របស់​ Lisa ក្រុម​ BLACKPINK ពិត​ជា​បង្ក​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​ព្រួយបារម្ភ​ពី​សុខភាព​របស់​នាង​ណាស់​ ស្រប​ពេល​កម្មវិធី​នេះ​អ្នក​ដែល​ត្រូវ​ចូលរួម​ត្រូវ​ហ្វឹកហាត់​ប្រៀប​ដូច​ទាហាន។

មិន​ត្រឹម​តែ​អ្នក​គាំទ្រ​ទេ​ សូម្បី​តារា​ចម្រៀង​ Jeon Somi ក៏​មាន​ការ​បារម្ភ​ចំពោះ​ Lisa ដែរ។ នៅ​ពេល​បង្ហោះ​វីដេអូ​មួយ​អបអរ​ស្វាគមន៍​កូន​ឆ្មា​ថ្មី​មួយ​ក្បាល​មក​កាន់​គ្រួសារ​ អ្នក​គាំទ្រ​ BLACKPINK ម្នាក់​បាន​សរសេរ​សារ​អរគុណ​ចំពោះ​ឪពុក​របស់​ Somi ដោយ​បញ្ជាក់​ថា៖​«Somi, ឪពុក​របស់​នាង​ពិត​ជា​គួរ​ឲ្យ​ស្រឡាញ់​ណាស់ ខ្ញុំ​ចង់​និយាយ​អរគុណ​ដល់​គាត់​ដែល​បាន​មើល​ថែ​ Lisa»។

ឃើញ​ភ្លាម​ Somi ក៏​បាន​តប​វិញ​ថា៖ «;) ខ្ញុំ​ប្រាប់​គាត់​ឲ្យ​ជួយ​មើល​ថែ​បង​ស្រី​ជា​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​ម្នាក់​នេះ​ជា​ពិសេស​បំផុត»។

តាម​រយៈ​ទឹកចិត្ត​របស់​តារា​ស្រី​ អតីត​សមាជិក​ក្រុម​ I.O.I រូប​នេះ​ដែល​មាន​ចំពោះ​ Lisa ពិត​ជា​អាច​បញ្ជាក់​បាន​ថា​នាង​ស្រឡាញ់​ និង​បារម្ភ​ចំពោះ​គ្នា​កម្រិត​ណា ហើយ​អ្នក​គាំទ្រ​ក៏​រីករាយ​នឹង​មិត្តភាព​នេះ​ដែរ៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី