ឪពុក​ស៊ុត​មិន​ទាន់​ចូល​ តែ​កូន​ Ronaldo រក​បាន​៤​គ្រាប់​នៅ​ឈុត​ U​9​ឆ្នាំ​

  • 2018-09-03 03:53:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ចាប់​ផ្ដើមរដូវ​កាល​មិន​កាក់កប​ប៉ុន្មាន​ទេ​ ទោះ​ Juventus ឈ្នះ​៣​ប្រកួត​ជាប់​គ្នា​នៅ​ Serie A ក៏​ដោយ​ ព្រោះ​រូប​គេ​មិន​ទាន់​រក​បាន​សូម្បី​១​គ្រាប់​ពី​ប្រកួត​ទាំង​នោះ។​

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​ទើប​តែ​បាត់បង់​ពាន​ UEFA Player of the Yearទៅ​លើ​អតីត​មិត្ត​រួម​ក្រុម​ Luka Modric កាល​ពី​សប្ដាហ៍​មិន​ហើយ​ពេល​នេះ​មាន​សម្ពាធ​មួយ​កម្រិត​ទៀត​ដោយ​សារ​មិន​អាច​រក​គ្រាប់​បាន​ឲ្យ​ក្លឹប​ថ្មី​លើ​ទឹកដី​អ៊ីតាលី។​

យ៉ាង​ណា​ទោះ​ឪពុក​កំពុង​រង​សម្ពាធ​តែ​ Cristiano Jr ជា​កូន​បាន​បង្ហាញ​ខ្លួន​យ៉ាង​ល្អ​ឲ្យ​ក្រុម​ Juventus អាយុ​ក្រោម​៩​ឆ្នាំ។​ កូន​ប្រុស​ច្បង​របស់​ Ronaldo រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន​៤​គ្រាប់​នៅ​ប្រកួត​ដំបូង​ក្នុង​ជ័យ​ជម្នះ​៥-១ លើ​ Lucento កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​មាន​​នាង​ Georgina ជា​ម្ដាយ​​ទៅ​គាំទ្រ​ផ្ដល់​កម្លាំង​ចិត្ត​​ផ្ទាល់៕

ប្រភព៖ Channelnewsasia   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម