ដើម​ខែ​ថ្មី ហាង​ទំនិញ​មិន​ចេះ​តិច​ សម្រុក​គ្នា​​លក់​បញ្ចុះ​តម្លៃ​កប់ៗ​

  • 2018-09-03 04:28:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ទៀត​ហើយ! ចូល​ដើម​ខែ​ថ្មី​ភ្លាម ក្រុមហ៊ុន និង​​ហាង​​ទំនិញ​ទំនើប​ៗ​ជា​​ច្រើន ​នាំ​គ្នា​សម្រុក​ដាក់​លក់​បញ្ចុះ​តម្លៃ​ជា​ហូរហែ ដែល​ក្នុង​នោះ​មាន​ទាំង​ឥវ៉ាន់​គ្រឿងគ្រៅ​​ស្អាតៗ ពិសេសៗ ដឹង​តែ​ពេញ​សម្រាប់​​អ្នក​ចូល​ចិត្ត​លេង​ស្ទីល​សម្ភារៈ​ទាន់​សម័យ​ទាំង​បុរស និង​នារី។ អីចឹង! ចំណាយ​ពេល​ពេល​អាន​បន្តិច​មើល តើ​មាន​អី​ខ្លះ?

១. ហាង​ Baseus Cambodia​៖

  • នៅ​គ្រប់​សាខា​ Baseus ក្នុង​កម្ពុជា កំពុង​បញ្ចុះ​តម្លៃ​ ៣០%-៥០% លើ​គ្រប់​​ប្រភេទ Speaker ឆ្នាំង​សាក Wireless Charger និង​ទម្រ​ទូរសព្ទ។ ផលិតផល​ក្រៅ​ពី​នោះ ​ក៏​មាន​ការ​បញ្ចុះ​តម្លៃ ១៥% ផង​ដែរ។
  • កម្មវិធី​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១ ដល់ ៦ កញ្ញា ២០១៨។
  • សម្រាប់​​ព័ត៌មាន​បន្ថែម៖ 069 919 888 / 069 913 888 ឬ Facebook Baseus Cambodia

២. ហាង​ T-Shop៖

  • T-Shopក៏​កំពុង​លក់​បញ្ចុះ​តម្លៃ​លើ​ទំនិញ​ច្រើន​មុខ​ពី ៣០% ដល់ ៥០% ដែរ។ ទាំង​អ្នក​ទិញ​ផ្ទាល់​ ឬ​ទិញ​តាម Online​ នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ដូច​គ្នា។
  • ចាប់​ពីថ្ងៃ​នេះ​ដល់​ថ្ងៃ​ទី ៦ កញ្ញា ២០១៨។
  • ព័ត៌មាន​បន្ថែម៖ 081 913 906/069 913 888/069 913 999 ឬ Facebook T-Shop

៣. ហាង JBL មាន​ប្រូម៉ូសិន​ ២ ប្រភេទ៖

  • បញ្ចុះ​ ៣០% រាល់​ការទិញ​កាស​ JBL ម៉ូដែល E15, T110BT, T2015 សម្រាប់​សិស្ស​និស្សិត​ទាំង​អស់។ ចាប់​ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ ១០ កញ្ញា ២០១៨។
  • សម្រាប់​ការ​​កក់​ទិញ​ Speaker JBL Xtreme 2 នឹង​ទទួល​បាន​​​កាដូ​សរុប​ជា​​ទឹក​ប្រាក់​ចំនួន ៧៥ ដុល្លារ។ កក់​បាន​ចាប់​ពី​ថ្ងៃ​នេះ ដល់ ៩ កញ្ញា ខាង​មុខ។
  • ព័ត៌មាន​បន្ថែម​ទាក់​ទង Facebook៖ JBL

៤. ហាង​​លក់​សម្លៀក​​បំពាក់ Zando សាខា​សៀមរាប​៖

  • Zando កំពុង​​លក់​បញ្ចុះ​តម្លៃ​​រហូត​ដល់ ៧០% ហើយ​មាន​​ថែម​កាបូប​យួរ​ដ៏​ស្រស់​ស្អាត​១ ទៀត ក្រោយ​អ្នក​ចំណាយ​ក្នុង​ហាង​អស់ ៣០ ដុល្លារ។
  • កម្មវិធី​នេះ​មាន​តែ​នៅ ZANDO សាខា​សៀមរាប​​ប៉ុណ្ណោះ​ និង​មិន​ទាន់​កំណត់​ថ្ងៃ​បញ្ចប់​ទេ។
  • ទីតាំង៖ ជាន់ទី១ ក្នុង​មណ្ឌល​កម្សាន្ត The Heritage Walk។
  • ព័ត៌មាន​បន្ថែម Facebook ៖ ZANDO Cambodia

៥. ហាង​លក់​សម្ភារៈ​កីឡា Pro Kit Soccer Store៖

  • ហាង​លក់​សម្ភារៈ​កីឡា Pro Kit Soccer Store ចុះ​តម្លៃ​៤០%។
  • ដំណើរ​ការ​រហូតដល់ថ្ងៃទី ២២ កញ្ញា ២០១៨។
  • ព័ត៌មាន​បន្ថែម​ចូល​ទៅ​កាន់​ Facebook៖ Pro Kit Soccer Store

៦. ហាង​​លក់​សម្លៀក​​បំពាក់ iORA៖

  • ហាង​លក់​សម្លៀក​បំពាក់​នារី iORA កំពុង​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០%។
  • ​ចាប់​ផ្តើម​ពីថ្ងៃ​ទី១ រហូត​ដល់​ថ្ងៃ ទី ១៦ កញ្ញា ២០១៨។
  • ព័ត៌មាន​បន្ថែម ​ចូល​ទៅ​​ Facebook៖ iORa Cambodia

៧. ហាង​​លក់​សម្លៀក​​បំពាក់ Brand INT Collection សាខា​សៀមរាប៖

  • បញ្ចុះ​តម្លៃ ៣០% លើ​គ្រប់​ទំនិញ (លើក​លែង​​​ស្រោមជើង និង វ៉ែនតា)។ ​
  • ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ១ រហូត​ដល់​ថ្ងៃ​ទី ៩ កញ្ញា ឆ្នាំ ២០១៨។
  • ទីតាំង : មជ្ឈមណ្ឌល​កម្សាន្ត The Heritage Walk ជាន់​ក្រោម​ដីទី ១ (B1)។
  • ព័ត៌មាន​បន្ថែម​ចូល​មើល Facebook៖ Brand INT Collection

អត្ថបទ៖ សុខណា