ទ្រី​ តារាវុធ ជម្រះមន្ទិលរឿងមានស្នេហាភេទ​ដូចគ្នាជាមួយអតីតម្ចាស់ផលិតកម្ម "ឥន្ទ្រានិម្មិត​​"

  • 2018-09-04 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែង​កំលោះ​រូប​ស្រស់​សង្ហារ​លោក​​ ទ្រី​ តារា​វុធដែល​ជា​អតីត​ Freshie Boy លេខ១ ជំនាន់ទី១៥​ ក្នុង​ឆ្នាំ​២០១៦ បន្ទាប់​ពី បាន​ចូល​ប្រឡូក​ក្នុង​សិល្បៈ​រយៈ​ ២​ឆ្នាំជាង​កន្លង​មក​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រូប​សម្រស់​របស់​ លោក​ក៏ដូច​ជា​ការ​សម្តែង​របស់​មិន​ស្ទើរ​​តែ​ដោយ​ឡែក​មាន​ពាក្យ​អា​ចាម​អារ៉ាម​ថា​តារា​ខ្ពស់​ស្រឡះ​រូប​នេះ​គឺ​មាន​ទំនាក់​ទំនង​ស្នេហា​ភេទ​ដូច​គ្នា​ជាមួយ​ផលិតករ​មួយ​រូប​គឺ​លោក​ ចាន់ណា រ៉ូណាន់ ព្រោះ​រាល់​ស្នាដៃ​ការផលិត​រឿង​និមួយ​ៗ​របស់​ផលិត​ករ​រូប​នេះ​តែង​មាន​វត្ត​មាន​ចូល​រួម​ពី​សំណាក់តារា​ប្រុស​រូបនេះ​រហូត​តែ​ម្តង​ស្ទើរ​មិនដាច់គឺ​ឲ្យ​កត់​សំគាល់​ផងដែរនៅ​ពីក្រោយទំនាក់ទំនង​រវាង​អ្នក​ទាំង២។

ក្រោយ​ពី​មាន​ការ​ច្រឡំ​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង​រឿង​លោក​ស្រលាញ់​មនុស្ស​ប្រុស​ដូចគ្នាជាមួយតារា​កូនកាត់ខ្មែរ-អ៊ីស្លាមលោក​បង្ហាញ​អារម្មណ៍​ថា​ប្លែក​ខ្លាំង​ចំពោះ​ពាក្យ​អាចាម​អារ៉ាមគឺ​គ្មាន​រឿង​ស្រលាញ់​គ្នា​ដូច​ដែល​​ហ្វេន​ៗ​យល់​ច្រឡំ​ឡើយលោក​ថា​មិនមែន​ជាការពិត​​គ្មាន​ទាល់​តែ​សោះ​តាម​ពិត​បើ​និយាយ​ទៅ​ពួក​យើង​រាប់​អាន​គ្នា​ដូចបង​ប្អូន​ ទាំង​ការងារ​រកស៊ី​បើកហាងកាហ្វេ ការងារ​សិល្បៈក៏​ដូច​ជា​ការងារ​តូច​ធំ​ជា​ច្រើន​ហើយ​ពេល​ចាប់​ដៃ​ធ្វើ​ជាមួយ​គ្នា​យើង​ជោគ​ជ័យ​ច្រើន​ ហើយ​លោកទទួលស្គាល់​ថា​យើង​ចូល​ចិត្ត​ទៅណា​មកណា​ជាមួយ​គ្នា​​ តែ​ក្នុង​នៃ​សហការ​ការងារ​ប៉ុណ្នោះ​ គ្មាន​ការ​ស្រលាញ់​គ្នា​អី​នោះ​ទេ ហើយ​ក៏​មិន​អាច​ទៅ​រួច​សម្រាប់​រូប​លោក​និង​ម្ចាស់​ផលិតកម្ម​​"ឥន្ទ្រានិម្មិត" រូបនេះដែរលោក​សុំកុំ​ឲ្យ​ហ្វេនៗ​ក៏​ដូច​ជា​អ្នក​គាំទ្រ​លោក​មាន​ការ​ភាន់​ច្រឡំ​បន្ត​ទៀត។​

តារា​ប្រុស​រូប​នេះ​បន្ថែម​ទៀតថាបើ​ទាក់​ទង​ទៅ​និង​ការ​ថត​រឿង​លោក​ទទួល​បាន​ការងារ​ច្រើន​មិន​មែន​តែ​របស់​ ផលិតករ​រ៉ូណាន់​ទេ​ដូច​រឿង​" ឯណាខ្មោច​" នេះ​លោក​រីក​រាយ​ចូល​រួម​សម្តែង​ព្រោះ​ជា​ស្នាដៃ​របស់​មិត្ត​ចាស់​ ហើយ​ប្លែក​ត្រង​សហការ​ជាមួយ​ផលិត​កម្ម​ LD ទៀត​លោក​សុំ​ឲ្យ​អ្នក​គាំទ្រជួយ​គាំទ្រ​បន្ត​ស្នាដៃ​ភាព​យន្ត​ខ្មែរ​ពិសេស​ហ្វេនៗ​នារី​កុំ​ច្រឡំ​រូបលោក​អត់​ស្រលាញ់​ប្រុស​ទេ​គឺ​លោក​ស្រលាញ់មនុស្ស​ស្រី​គ្រាន់​តែមិន​ទាន់​ដល់​ពេល​មាន​ស្នេហា​ប៉ុណ្នោះ៕

ចង់​ដឹង​លំអិត​យ៉ាង​ណា​មើល​រូប​ខាងក្រោម៖​

សម្ភាសន៍ផ្ទាល់ & ផ្តល់សិទ្ធរូបភាពដោយ៖ លោក ទ្រី តារា​វុធ

អត្ថបទ៖ សិរីរត្នន៍