3AM ភាព​យ​ន្ត​បែបរ​ន្ធ​ត់​​ធ្លាប់​ល្បី​ខ្លាំង​នៅរោងកុន​ នឹង​មាន​នៅ PNN ឆាប់ៗ

  • 2018-09-03 05:35:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ពី​ថ្ងៃទី​១ ខែ​កញ្ញា នេះ​តទៅ​ទស្សនិកជន នឹង​ទទួល​បាន​អារម្មណ៍​ប្លែក​ជាមួយ​ការចាក់ផ្សាយ​រឿង​បែប​ថ្មី ដោយ​ស្ថានីយ​ទូរ​ទស្សន៍​PNN នឹង​នាំ​យក​រឿង 3AM បែប​ព្រឺព្រួច ភ័យ​រន្ធត់ លស់​ព្រលឹង មក​ចាក់ផ្សាយ​នា​ពេល​ចុង​សប្តាហ៍​។

ខ្សែ​ភាព​យ​ន្ត​រឿង 3AM ដែល​នឹង​ត្រូវ​ចាក់ផ្សាយ​ក្នុង​ខែកញ្ញា​នេះ​រួមមាន​៖

  • វ​គ្គ ស្ទូឌី​យោ​ព្រឺ​ព្រួច ចាក់ផ្សាយ​នៅ​ថ្ងៃទី​ ០១ ខែ​កញ្ញា​
  • វ​គ្គ វិញ្ញាណ​ស្រី​របាំ ចាក់ផ្សាយ​នៅ​ថ្ងៃទី​ ០៨ ខែ​កញ្ញា
  • វ​គ្គ បន្ទ​ប់​ចឹញ្ចឹម​ខ្មោច ចាក់ផ្សាយ​នៅ​ថ្ងៃទី​ ១៥ ខែ​កញ្ញា
  • វ​គ្គ វិចិត្រករ​ពាក់​មុខ ចាក់ផ្សាយ​នៅ​ថ្ងៃទី ២២ ខែ​កញ្ញា
  • វ​គ្គ គ្រឿងសម្អាង​ខ្មោច ចាក់ផ្សាយ​នៅ​ថ្ងៃទី ២៩ ខែ​កញ្ញា

កញ្ញា ទូច បុប្ផា ប្រធាន​ផ្នែក​គ្រប់​គ្រង​កម្មវិធី​ផ្សាយ​របស់​ស្ថានីយ​ទូរ​ទស្សន៍​PNN បាន​ឱ្យដឹងថា​៖«​មូលហេតុ​ដែល​PNN នាំយក​រឿង​ទាំង​នេះ​មក​ចាក់ផ្សាយ​ដោយសារតែ​ពីមុន​រឿង​ទាំងអស់​នេះ​គឺជា​រឿង​ដុំ ហើយបាន​ចាក់ផ្សាយ​នៅតាម​រោងកុន និង​ទទួល​បាន​ការគាំទ្រ​ខ្លាំង​ពី​ទស្ស​និក​ជន​។ ដោយឡែក​សម្រាប់​ផលិតករ​ក៏​មាន​បំណង​ ក្នុង​ការបំ​បែក​រឿង​មួយ​នេះ​ឱ្យមាន​ចំ​នួន​១០​វ​គ្គ​ផ្សេងគ្នា ហើយ​នេះ​ក៏​ជា​ឱកាសល្អ​ដែល PNN ទទួលបាន​ឱកាស​សហការ​ជាមួយ Westic នាំយក​រឿង​នេះ​មក​ចាក់ផ្សាយ​នៅលើ​ប៉ុស្តិ៍​របស់ខ្លួន ដោយ​ជ្រើសរើស​យក​ម៉ោង​១០:០០-១១:០០​យ​ប់ ដើម្បី​ឱ្យ​ត្រូវ​ជាមួយ​រឿង​បែប​ភ័យរន្ធត់​នេះ​»​។​

ភាព​យ​ន្ត​រាត្រី​លស់​ព្រលឹង នឹង​ចាក់ផ្សាយ​ជូន​ទស្សនា​រៀងរាល់ថ្ងៃ​សៅរ៍​ម៉ោង ១០:០០-១១:០០​យ​ប់ និង​ចាក់ផ្សាយ​ឡើង​វិញ​នៅ​ថ្ងៃអាទិត្យ វេលា​ម៉ោង ៤:០០-៥:០០​ល្ងាច នៅលើ​កញ្ចក់​ទូរ​ទស្សន៍​ PNN៕

ទស្សនា​ឈុត​ខ្លី​សូម​ចុច​៖

https://www.facebook.com/PNNTVCambodia/videos/296603827790463/

អត្ថបទ៖ ថា ម៉ាលីដា