ទៀត! កាយ​វិការ​អបអរ​ខ្វែង​ដៃ​របស់ Mustafi អាច​នឹង​ត្រូវ​ FA ដាក់​ពិន័យ

  • 2018-09-03 07:50:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​របស់ Arsenal កីឡាករ Shkodran Mustafi កំពុង​ស្ថិត​ក្នុង​ចំណុច​ក្ដៅ​​ជាមួយ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស FA ដោយ​សារ​​ក្បាច់​អបអរ​គ្រាប់​បាល់​របស់​គេ​ ពេល​លេង​ទល់​នឹង Cardiff​ កាល​ពី​ម្សិលមិញ។

កីឡាករ​អាល្លឺម៉ង់​រូប​នេះ​បាន​តែត​បញ្ចូល​ទី​មួយ​គ្រាប់​​​​យ៉ាង​ល្អ​ផុត​ដៃ​អ្នក​ចាំទី​ហ្វីលីពីន Neil Etheridge ជា​ចំណែក​ជួយ Arsenal ឈ្នះ​ Cardiff របស់​វែល​៣​ទល់​នឹង​២។ ក្រោយ​ទាត់​បញ្ចូល​ទី​ខ្សែ​ការពារ​វ័យ​២៦​ឆ្នាំ​​បាន​អបអរ​ដាល់​ដៃ​ខ្វែង​គ្នា​និង​បក់​ម្រាមដៃ​ ដែល​​សញ្ញា​នេះ​ស្រដៀង​នឹង​រូប​ឥន្ទ្រី​លើ​ទង់ជាតិ​ប្រទេស​​អាល់បានី។

សម្រាប់​កាយវិការ​នេះ​មិត្ត​ក្រុម​របស់​គេ Granit Xhaka និង Xherdan Shaqiri  កីឡាករ​របស់ Liverpool ធ្លាប់​ត្រូវ​ពិន័យ​ម្ដង​ហើយ​ក្នុង​ព្រឹត្តិការណ៍ World Cup នា​ប្រទេស​រុស្សី ពេល​ដែល​ស្វីស​ប្រកួត​ជាមួយ​ស៊ែប​។ Mustafi ត្បិត​តែ​កើត​នៅ​អាល្លឺម៉ង់ តែ​គ្រួសារ​ក៏​ជាប់​សាច់ឈាម​ខាង​ប្រទេស​​អាល់បានី​ផង​ដែរ៕ ​​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម