ពេលនេះ ៣៥ គ្រួសារនៅខេត្តមណ្ឌលគិរី កំពុងរងគ្រោះទឹកជំនន់

  • 2018-09-03 10:50:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ចាប់​ពី​ម៉ោង​ ៩ព្រឹក​ ថ្ងៃ​ទី០៣ ខែកញ្ញា ​តាម​ការ​រាយការណ៍​បឋម​ពី​មន្ទីរ​ព័ត៌មាន​ខេត្ត​មណ្ឌល​គិរី​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ៣៥គ្រួសារ ​នៅ​ស្រុក​កែវសីមា​ បាន​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់ នៅ​ភូមិអូរណា និង​ភូមិ​អូរអាម​ ឃុំ​ស្រែ​ខ្ទុម​ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។ ​

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ​ទឹក​ជំនន់​បង្ក​ឡើង​ដោយ​ទឹកភ្លៀង​ បាន​ធ្វើ​ឲ្យ​លិច​លង់​ផ្ទះ​ប្រជាជន​ និង​ផ្លូវ​មួយ​ចំនួន​បាន​ហូរ​បាក់​ តែ​យ៉ាង​ណា​​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជា​ពលរដ្ឋ​ឡើយ​ ។

បច្ចុប្បន្ន លោក នួន សារ៉ន អភិបាលស្រុកកែវសីមា និងសហការី កំពុងចុះទៅពិនិត្យប្រមូលស្រង់ព័តមាន។

អត្ថបទ៖ ស៊ិន សាវ៉េត