តាមរយៈ​តម្រុយចេញពីមាត់សមាជិក​ក្រុម Fan ទាំងអស់ជឿច្បាស់ថា EXO នឹងវិលមកវិញឆាប់ៗ

  • 2018-09-04 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​រួម​ក្នុង​កម្មវិធី​ប្រគំតន្ត្រី​ 2018 Incheon Airport Sky Festival កាល​ពី​ថ្ងៃ​ទី​ ០២ ខែ​កញ្ញា​ ក្រុម​ចម្រៀង​ប្រុស​ដ៏​ល្បី​ EXO បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី​ដោយសារ​ស្ទីល​ថ្មី​ ពិសេស​នៅ​ត្រង់​ពណ៌​សក់។

អ្នក​គាំទ្រ​ទាំង​អស់​ពិត​ជា​រង់​ចាំ​យ៉ាង​អន្ទះសា​នូវ​ដំណើរ​វិល​មក​វិញ​របស់​ EXO ជាមួយ​បទ​ថ្មី បន្ទាប់​ពី​បញ្ចេញ​បទ​ "Kokobop” ចេញចុងក្រោយកាល​ពី​កក្កដា ឆ្នាំ​ ២០១៧។ ប៉ុន្តែ​ពេល​នេះ​ អ្វី​ដែល​គ្រប់​គ្នា​រង់​ចាំ​ជាយូរ​ ហាក់​បង្ហាញ​តម្រុយ​បណ្ដើរៗហើយ។ អ្នក​គាំទ្រ​សង្កេត​ឃើញ​ថា​ ពណ៌​សក់​របស់​ Chanyeol បាន​ផ្លាស់​ប្ដូរ​ពី​ពណ៌​ខ្មៅ​ មក​ជា​ទង់​ដែង​ស្រាល​វិញ។

នៅ​ពេល​ ដល់​ពេល​សម្រាក​ជជែក​ជាមួយ​អ្នក​គាំទ្រ​ Baekhyun បាន​និយាយ​ថា៖ «EXO ចង់​បង្ហាញ​អ្នក​គ្រប់​គ្នា​នូវ​ស្នាដៃ​ថ្មី​ឆាប់ៗ​នេះ​ហើយ។ ទាយ​ទៅមើល​ ហេតុ​អ្វី​សក់​របស់​ Chanyeol ប្ដូរ​ពណ៌​ថ្ងៃ​នេះ?» ​​ចំណែក​ មេក្រុម​ Suho វិញ​ ក៏​បាន​បន្លឺ​ដែរថា៖ «ហេតុ​អ្វី​ Xiumin ពាក់មួក?»។

តាមរយៈ​ការ​បង្ហាញ​តម្រុយ​ប្រយោល​នេះ​ហើយ​ ទើប​អ្នក​គាំទ្រ​កាន់​តែ​ជឿ​ជាក់​មុត​មាំ​ថា​ ក្រុម​ចម្រៀង​សំណព្វ​របស់​ខ្លួន​មួយ​នេះ​ នឹង​វិល​មក​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី