POCO F1 សាកកាមេរ៉ាជាមួយ OnePlus 6 បានដឹងមួយណាខ្លាំង

  • 2018-09-04 02:19:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

POCO F1 ជា​ស្មាតហ្វូន​ចំណូល​ថ្មី​ដែល​មាន​​លក្ខណៈ​សម្បត្តិ​ខ្ពស់​ និង​មាន​តម្លៃ​ធូរ​ថ្លៃ​បំផុត។ ដោយ​សារ​ចំណុច​​ពីរ​នេះ ធ្វើ​ឲ្យ​គេ​នឹក​គិត​ថា​ POCO F1 ជា​គូ​ប្រជែង​​មួយ​របស់​ OnePlus 6។​ ចង់​ដឹង​ថា​កាមេរ៉ា​ស្មាតហ្វូន​មួយ​ណា​ផលិត​រូបភាព/វីដេអូ​បាន​ល្អ​ជាង​ គេ​បង្កើត​ការ​ប្រៀប​ធៀប​មួយ​ឡើង។

រូបថត Outdoor

មួយ​ប្លង់នេះឃើញថា F1 អាច​​ផលិត​រូប​ Dynamic Range បាន​ល្អ ដោយ​​មើល​ទៅមេឃមិនចែងចាំងខ្លាំងដូច OnePlus 6 ទេ
មួយ​សន្លឹក​នេះ OnePlus 6 អាច​ផលិត​ផ្ទៃ​មេឃ​ពណ៌​ខៀវ​បាន​ស្អាត ប៉ុន្តែស្រមោល​នៃ​ស្លឹកឈើងងឹតខ្លាំងពេក ធ្វើឲ្យបាត់បង់ Detail មិន​ដូច F1
រូបនេះវិញ ស្លឹកឈើ​ពណ៌បៃតងនៅ​លើ OnePlus 6 បង្ហាញបាន​ច្បាស់​ជាង​ POCO F1 ប៉ុន្តែផ្កាពណ៌ស្វាយនៅ​លើ F1 មាន​ពណ៌​ស្អាតជាង OnePlus 6

រូបថត Indoor

រូបថតនៅទីធ្លា​ខាង​ក្នុង ឃើញថា OnePlus 6 អាច​ធ្វើ​បាន​ល្អ ដោយ​រក្សា​ Detail នៃ​រោមមាន់គោកបានល្អ
មួយសន្លឹកនេះគុណភាពមិនខុសគ្នាខ្លាំងឡើយ
OnePlus 6 ព្យាយាមដំឡើង Exposure ឲ្យខ្ពស់ដើម្បីអាចមើលឃើញដបស្រានៅលើធ្នើរបានច្បាស់ ជាលទ្ធផលបង្កើតបានជា Over-Exposure ចំណែក POCO F1 អាច​រក្សា​ពន្លឺបានល្អមិនឲ្យ Exposure ឡើងខ្ពស់ពេកប៉ុន្តែបាត់បង់ Detail នៃ​ដបស្រា

រូបថតពេលយប់

ជាថ្មីម្ដងទៀតរូបរបស់ OnePlus 6 គឺ​​មាន​ Over-Exposure នៅ​ Background ខុស​ពី POCO F1
POCO F1 មាន​ Aperture តូច ហេតុនេះវាត្រូវដំឡើង ISO ពេលថតរូបនៅទីងងឹត ដែលបង្កើតបានជាគ្រាប់​ Noise ច្រើន មិន​ដូច OnePlus 6 មាន​ Aperture ធំ​អាច​ឲ្យ​ពន្លឺ​ចូល​បាន​ច្រើន

រូបថត Portrait

រូបដែលថតចេញពី OnePlus 6 គឺមាន Balance នៃពន្លឺល្អជាង POCO F1
POCO F1 ព្យាយាមដំឡើង Exposure ពេកធ្វើឲ្យបាត់បង់ Detail នៃអាវ

ការថតវីដេអូ

ចំពោះការថតវីដេអូពេលយប់ POCO F1 មិនមានគ្រាប់ Noise ច្រើនដូចជា OnePlus 6 នោះ​ទេ ប៉ុន្តែ OnePlus 6 អាច​រក្សា​លំនឹង​បាន​ប្រសើរជាង។ ការថតវីដេអូ 4K វិញ OnePlus 6 អាចធ្វើបានល្អជាង POCO F1 ដោយសារមានបច្ចេកវិទ្យារក្សាលំនឹង។

តាម​ការ​ប្រៀប​ធៀប​ត្រួសៗខាងលើនេះ ឃើញ​ថា​ POCO F1 និង OnePlus 6 មាន​បំពាក់​នូវ​កាមេរ៉ា​ដែល​មាន​ចំណុច​ខ្លាំង​រៀងៗ​ខ្លួន ដែលអាច​តម្រូវចិត្តអ្នកប្រើប្រាស់ជាច្រើនបាន៕ ​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង