មកមើល រូបសំណាក់ខ្ពស់បំផុតលើលោក កំពុងលេចរូបរាងបណ្ដើរៗនៅឥណ្ឌា

  • 2018-09-04 03:09:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​សំណាក់​ដែល​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ពិភពលោក កំពុង​ជិត​ត្រូវ​បាន​បញ្ចប់​ការ​សាង​សង់​នា​ពេល​ឆាប់​ៗ​នេះ​នៅ​រដ្ឋ Gujarat ប្រទេស​ឥណ្ឌា។

រូប​សំណាក់​ត្រូវ​បាន​សាង​សង់​ក្នុង​កម្ពស់ ១៨២​ម៉ែត្រ ដើម្បី​ជា​ការ​ដឹង​គុណ​ដល់​លោក Sardar Vallabhbhai Patel ដែល​ជា​វីរបុរស​​ចលនា​តស៊ូ​រហូត​នាំ​ឯករាជ្យ​ជូន​ដល់​ប្រទេស​ឥណ្ឌា។ លើស​ពី​នេះ​ទៀត រូប​សំណាក់​នេះ​គ្រោង​ចំណាយ​ទឹក​ប្រាក់​សាងសង់​សរុប ២៩,៩ប៊ីលាន​រូពី (៤៣០​លាន​ដុល្លារ) ដែល​ត្រូវ​បាន​មើល​ឃើញ​ថា​ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi។

ជាមួយ​គ្នា​ដែរ វា​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា​ "រូបសំណាក់​នៃ​ការ​សាមគ្គី” ហើយ​នឹង​ត្រូវ​សម្ពោធ​ដោយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​នៅ​ថ្ងៃ​ទី ៣១​ខែ​តុលា​ខាង​មុខ​នេះ៕

ចុចអាន ៖

ប្រភព៖ BBC   ប្រែសម្រួល ៖ រ័ត្ន