Dua Lipa ប្រកាស​ចេញ​បទចម្រៀង​ថ្មីជាមួយ BLACKPINK

  • 2018-09-04 08:16:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ថ្មី​មួយ​ទៀត​សម្រាប់​អ្នក​គាំទ្រ​ក្រុម​ BLACKPINK បាន​មក​ដល់​ហើយ​ គឺ​ក្នុង​ពេល​ឆាប់ៗ​ក្រុម​នេះ​នឹង​មាន​បទ​ថ្មី​ដែល​ជាការ​សហការ​ជាមួយ​ តារា​ចម្រៀង​ Dua Lipa។

នៅ​ថ្ងៃ​ទី​ ០៤ ខែកញ្ញា​នេះ​ តារា​ចម្រៀង​សញ្ជាតិ​អង់គ្លេស​ Dua Lipa បាន​ប្រកាស​ជា​ផ្លូវ​ការលើ​គណនី​ Twitter ដោយ​បង្ហើប​ពី​គម្រោង​ផលិត​ស្នាដៃ​ថ្មី​ ដែល​ត្រៀម​ចេញ​ក្នុង​ពេល​ឆាប់ៗ។ ជាមួយ​រូបថត​ដែល​បាន​បង្ហោះ​នោះដែរ តារាស្រី​រូបនេះ​បាន​សរសេរ​ថា៖ «ពិត​ជា​រំភើប​ណាស់​ដែល​សមិទ្ធផល​អាល់ប៊ុម​ថ្មី​របស់​ខ្ញុំ​ នឹង​ចេញ​នៅ​ថ្ងៃ​ទី​ ១៩ ខែ​តុលា ជាមួយ​បទ​ថ្មី ៣​បទ!!»។ ក្នុង​នោះ​នាង​ក៏​បាន​អរគុណ​អ្នក​គាំទ្រ​ទាំង​អស់​សម្រាប់​ការ​ស្រឡាញ់​ និងគាំទ្រ​ដែរ។

អ្នក​គាំទ្រ​ពិត​ជា​រំភើប​ក្នុង​ការ​វិល​មក​វិញ​របស់​តារា​ស្រី​រូបនេះ​ ប៉ុន្តែ​អ្វី​ដែល​គ្រប់​គ្នា​កាន់​តែ​ភ្ញាក់​ផ្អើល​មួយ​កម្រិត​ទៀត​នោះ​ គឺ​នៅពេល​ឃើញចម្រៀង​មួយ​បទ​ មាន​ចំណង​ជើង​ថា​ "Kiss and Make Up” ​មាន​​ការ​សហការ​​ច្រៀង​ជាមួយ BLACKPINK៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី