របស់​សំខាន់ ៧យ៉ាង​នេះ ម៉ារីម៉ាតែង​យក​ទៅជាមួយជានិច្ច ពេលទៅដើរលេង

  • 2018-09-04 09:25:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅ​តារា​សម្ដែង​ និង​ក្រុម​គ្រួសារ​ចូលចិត្ត​ដើរ​កម្សាន្ត​ណាស់​មិនថា​ក្នុង​ ឬ​ក្រៅ​ប្រទេស​ទេ ក្រោយ​ពី​ទំនេរ​ពី​ការងារ។

ដោយ​សារ​ការ​ធ្វើ​លម្ហែ​កម្សាន្ត​នេះ​ជា​ទម្លាប់​របស់​នាង​ និង​គ្រួសារ​ទៅ​ហើយ​ ដូចនេះ​ Marian ច្បាស់​ជា​មាន​បទ​ពិសោធន៍​ និង​គន្លឹះ​ឆ្លាតៗ​ ក្នុង​ការ​រៀប​ចំ​ឥវ៉ាន់​សម្រាប់​ធ្វើ​ដំណើរ​ហើយ។ តារា​ស្រី​រូបនេះ​បាន​និយាយ​ថា៖ «តាំង​ពី​នៅ​តូច​ រហូត​ខ្ញុំ​មាន​គ្រួសារ សមាជិក​គ្រួសារ​របស់​ខ្ញុំ​ទាំង​អស់​សុទ្ធ​តែ​ជា​អ្នក​ចូលចិត្ត​ដើរ​លេង។ ហើយ​ពេល​នេះ​ខ្ញុំ​នឹង​ចែក​រំលែក​គន្លឹះ​សំខាន់​ទាក់ទង​នឹង​ដំណើរ​កម្សាន្ត​របស់​ខ្ញុំ ពិសេស​អ្វី​ដែល​ត្រូវ​យក​ទៅ​ ខាន​មិន​បាន»។

ទី១៖ ខ្នើយ​កល់ក

មូលហេតុ​ពី​ក្រោយ​ គឺវា​ងាយ​ស្រួល​នៅ​ពេល​នាង​សម្រាក​លើ​យន្តហោះ។

ទី​២​៖ កន្សែង

ដោយសារនៅ​លើ​យន្តហោះ​ នាង​ងាយ​នឹង​រងា​ ដូចនេះ​នាង​តែង​យក​កន្សែង​ទៅ​ជាមួយ​ជានិច្ច ហើយ​អ្នកម្ដាយ​រូបនេះ​ក៏​តែង​ជ្រើស​កន្សែង​ពណ៌​ផ្កាឈូក​ដែរ។

ទី៣៖ អាវចាក់ពាក់ពីក្រៅ​

ជាទូទៅ​​ម៉ារីម៉ា តែង​ពាក់​អាវចាក់​នេះ​បាន​គ្រប់​កាលៈទេសៈ​ ហើយ​ពាក់​ជាមួយ​អ្វី​ក៏បាន។ ម្យ៉ាង​ពេល​ពាក់​ទៅ​ នាង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​កាន់​តែ​គួរ​ឲ្យ​ស្រឡាញ់ សម​ជា​នារី។

ទី៤៖ កន្ត្រកកំណាត់ធំមួយ

តារា​ស្រី​រូបនេះ​តែង​យកកន្ត្រកកំណាត់ ព្រោះ​វា​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​នាង​ទុកដាក់ឥវ៉ាន់ពេល​ទៅ​ណា​មកណា​ម្ដងៗ។

ទី៥៖ មួកកាតិប

មួក​ដែល​នាង និង​ស្វាមី​ដាក់​ជាប់​ខ្លួន​ពេល​ធ្វើ​ដំណើរ​ មាន​រចនា​ពាក្យ​ "I Love Manila” ហើយ​ជា​មួយ​ដែល​អ្នក​ទាំង​ ២​ស្រឡាញ់​ជាប់​ចិត្ត។

ទី៦៖ សម្លៀកបំពាក់​ស្ដើងៗ

តារា​ស្រី​រូបនេះ​មិន​ចូល​ចិត្ត​ឈុត​ណា​ដែល​រញ៉េរញ៉ៃ​ខ្លាំង​ពេក​ទេ ពិសេស​បើ​ត្រូវ​ទៅ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ណា​ម្ដងៗ​វិញ​ នាង​យក​តែ​ខោអាវ​ស្ដើង​ៗ និង​ទន់​ ស្រួល​ពាក់។

ទី៧៖ ថង់​សម្រាប់​ដាក់​កាក់

ម្ដាយ​របស់​ Zia តែង​យក​ថង់​តូច​សម្រាប់​ដាក់​កាក់​ជាប់​ខ្លួន​ជានិច្ច៕

ទស្សនាវីដេអូពេញដូចខាងក្រោម៖

ប្រភព៖ Team Dantes   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម