ចេញ​បង្ហាត់​ផ្លូវ​ការ​ដំបូង​ អ្នក​កាសែត​​ច្រើន​ចោម​រោម​​ថត​ Honda

  • 2018-09-04 09:58:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ចាប់​ផ្តើម​ហ្វឹកហាត់​ហើយ​​ល្ងាច​ថ្ងៃ​ទី​៤​ ខែ​សីហា ឆ្នាំ​២០១៨​នៅ​ពហុកីឡដ្ឋាន​ជាតិ​ក្រោម​ការ​​គ្រប់​គ្រង​ និង​បង្ហាត់​របស់​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន​ Keisuke Honda ដែល​ជា​គ្រូ​បង្វឹក​ថ្មី។

ការ​មក​ដល់​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ និង​ក្រុម​គ្រូ​បង្វឹក​​នៅ​ពហុកីឡដ្ឋាន​ជាតិ​ត្រូវ​បាន​​អ្នក​សារព័ត៌មាន​យ៉ាង​ច្រើន​កុះករ​​ផ្តិត​យក​រូប​ភាព​។ ក្នុង​​នោះ​មាន​អ្នក​សារព័ត៌មាន​ជប៉ុន​ក៏​បាន​ចុះ​មក​ផ្តិត​យក​រូប​ភាព​ និង​សម្ភាសន៍​គ្រូ​បង្វឹក​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​នេះ​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ទៅ​ទស្សនា​​ការ​ហ្វឹក​ហាត់​ផ្ទាល់​ដែរ។

នេះ​ជា​​ការ​ហ្វឹកហាត់​ថ្ងៃ​ដំបូង​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្គោល​ថ្មី​​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​មិត្តភាព​អន្តរជាតិ​​ជា​មួយ​ជម្រើស​ជាតិ​ម៉ាឡេស៊ី​នា​ថ្ងៃ​ទី​១០ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ខាង​មុខ៕

ការ​មក​ដល់​របស់ Honda នៅ​ពហុកីឡដ្ឋាន​ជាតិ

អត្ថបទ៖ ជាន ចាន់រ៉ា