Benzema លេង ៤ ប្រកួតពេញជាលើកដំបូងបំផុតឲ្យ Real តាំងពីចូលលេងឲ្យក្លឹបមក
- 2018-09-04 12:19:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Benzema លេង ៤ ប្រកួតពេញជាលើកដំបូងបំផុតឲ្យ Real តាំងពីចូលលេងឲ្យក្លឹបមក
ចន្លោះមិនឃើញ
បើតាមការចុះផ្សាយរបស់ Marca នាដើមរដូវកាល ២០១៨/១៩ នេះ ខ្សែប្រយុទ្ធ Karim Benzema បានបំបែកកំណត់ត្រារបស់ខ្លួនឯង ក្នុងការលេង ៤ ប្រកួតពេញម៉ោងជាលើកដំបូងបំផុតឲ្យ Real Madrid។
ក្រោមការដឹកនាំរបស់អ្នកចាត់ការ Julen Lopetegui នាដើមរដូវកាលនេះ ខ្សែប្រយុទ្ធ Benzema ត្រូវបានដាក់ចូលលេងគ្រប់ប្រកួត។ កាលពីពាក់កណ្ដាលខែមុន Benzema បានលេងពេញម៉ោងក្នុងប្រកួត UEFA Super Cup ប៉ះជាមួយ Atletico Madrid ។ ក្នុងប្រកួតនោះ ខ្សែប្រយុទ្ធបារាំងស៊ុតចូលបានមួយគ្រាប់។ បន្ទាប់មក Benzema បន្តបានលេងពេញម៉ោងក្នុងប្រកួត La Liga ពេលប៉ះក្លឹប Getafe, Girona និង Leganes។ ក្នុងបីប្រកួតនោះ កីឡាករបារាំងស៊ុតចូល ៤ គ្រាប់។
ការណ៍ដូច្នេះ ធ្វើឲ្យខ្សែប្រយុទ្ធ Benzema ធ្វើបានសម្រេចជាលើកដំបូងក្នុងការលេង ៤ ប្រកួតពេញម៉ោងឲ្យReal Madrid តាំងពីមកចូលរួមជាមួយក្លឹបតាំងពីឆ្នាំ ២០០៩ មក។
ក្នុងរយៈពេលជិត ១០ ឆ្នាំរួមរស់ជាមួយក្លឹបអេស្ប៉ាញ កីឡាករបារាំងបានស៊ុតចូលសរុប ១៩៧ គ្រាប់ ក្នុងការបង្ហាញខ្លួន ៤១៦ លើក៕