Neymar បាញ់​​ Liverpool ថា​មិន​បាន​ Top 4 មុន​​ប៉ះ​គ្នា​នៅ​ Champions League

  • 2018-09-05 01:46:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar Jr ដែល​ត្រូវ​ប្រឈម​មុខ​ជា​មួយ​ Liverpool នៅ​ Champions League វគ្គ​ចែក​ពូល​នោះ​បាន​បាញ់​ក្រុម​នេះ​ថា​អាច​នឹង​មិន​បាន​សូម្បី​ Top 4 នៅ​ចុង​រដូវ​កាល។​

Liverpool បាន​ឈរ​កំពូល​តារាង​ Premier League ៤​សប្ដាហ៍​មក​ហើយ​ ក្រោយ​លេង​៤​ប្រកួត​ឈ្នះ​ទាំង​៤​ ស៊ុត​បញ្ចូល​ទី​៩​គ្រាប់​ និង​របូត​គ្រាប់​វិញ​១។​ យ៉ាង​ណា​ខ្សែ​ប្រយុទ្ធ​ Paris Saint-Germain គិត​ថា​ក្រុម​រហ្សនាម​ថា​ហង្ស​ក្រហម​នៅ​ទី​កំពូល​មិន​បាន​យូរ​ទេ​ ហើយ​នឹង​បញ្ចប់​លេខ​៥​នៅ​ទី​បំផុត។

"តើ​ក្រុម​ណា​នឹង​ឈ្នះ​ Premier League? វា​ពិត​ជា​សំណួរ​ពិបាក​ឆ្លើយ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ Manchester City នឹង​ឈ្នះ។​ លេខ​២​គឺ​ United លេខ​៣​គឺ​ Chelsea ហើយ​លេខ​៤​នឹង​បាន​ទៅ​ Tottenham"។​ Neymar និយាយ​ដូច្នេះ។ ​

គួរ​បញ្ជាក់​ថា​ Liverpool នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Anfield របស់​ខ្លួន​ស្វាគមន៍​ PSG នៅ​ពាន​ Champions League នៅ​ថ្ងៃ​ពុធ​ ទី​១៩ ខែ​កញ្ញា​ ក្នុង​ការ​ប្រកួត​​ពូល​C ដែល​មាន​ក្រុម​ដូចជា​ Napoli និង​ Red Star Belgrade៕

ប្រភព៖ Metro   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទថ្មី