“App War” ភាពយន្ត​មនោសញ្ចេតនា​ជំនាន់​បច្ចេកវិទ្យា​មាន​គ្រប់​រស​ជាតិ អ្នក​មិន​គួរ​រំលង

  • 2018-09-05 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“App War”​ ឬ "សត្រូវ App សំណព្វចិត្ត" គឺ​ជា​ភាពយន្ត​ថៃ​ ទើប​តែ​ដាក់​បញ្ចាំង​ដើម​ខែ​កញ្ញា​នេះ ដែល​មាន​លក្ខណៈ​ប្លែក​ខុស​ពី​ភាពយន្ត​មនោសញ្ចេតនា​ផ្សេងៗ​ដែល​អ្នក​ធ្លាប់​ទស្សនា​ពី​មុន។ រឿង​នេះ​ចូល​រួម​សម្ដែង​ដោយ​ Thanaphop Vijit សម្ដែង​ជា​តួអង្គ Bomb និង Pattanan Jijirichote សម្ដែង​ជា​តួអង្គ​ June។

“App War” រៀប​រាប់​រឿង​រ៉ាវ​របស់​តួឯក​ទាំង​ពីរ ដែល​ចាប់​ផ្ដើម​បង្កើត​កម្មវិធី​ទូរស័ព្ទ (App) ស្រដៀង​គ្នា​ ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​ជម្នះ​គ្នា​តាំង​ពី​ដើម​រហូត​ដល់​ចប់​។ ទោះ​បី​ជា​ពួក​គេ​មាន​ទឹក​ចិត្ត​ចំពោះ​គ្នា​ក៏​ដោយ​ ក៏​បញ្ហា​ការងារ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ពួក​គេ​ពិត​ជា​ច្របូកច្របល់​នឹក​ស្មាន​មិន​ដល់។

តួអង្គ June
តួ​អង្គ Minh

ភាពយន្ត​នេះ​បាន​​ បង្ហាញ​​ពី​អត្ថន័យ​ផ្សេងៗ​ចំពោះ​សេចក្ដី​ស្នេហា និង​ការ​រាប់​អាន​មិត្តភ័ក្ដិ​ក៏​ដូច​ជា​ការ​តស៊ូ​របស់​មនុស្ស​ជំនាន់​ថ្មី​ ដែល​មាន​ទេពកោសល្យ​ក្នុង​វិស័យ​បច្ចេកវិទ្យា។ នេះ​គឺ​ជា​ភាពយន្ត​ដ៏​ប្លែក​មួយ​ ពោរ​ពេញ​ទៅ​ដោយ​ឈុត​ឆាក​កំប្លែង​ផ្ទុះ​សំណើច​​ក៏​ប៉ុន្តែ​ក៏​មាន​ឈុត​ឆាក​មនោសញ្ចេតនា​ និង​កម្សត់​ស្រក់​ទឹក​ភ្នែក​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ "App War” ក៏​មាន​បង្ហាញ​ពី​គំនិត​អប់​រំ នូវ​ការ​ផ្ដោត​អារម្មណ៍​តែ​លើ​ការងារ​មួយ​មុខ​គឺ​វា​មិន​ល្អ​នោះ​ទេ មនុស្ស​ទាំង​អស់​គ្នា​គួរ​តែ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ។

ភាពយន្ត​ "App War” ដែល​បាន​នាំ​ចូល​ដោយ Sabay MVP ​ចាប់​ផ្ដើម​ដាក់​បញ្ចាំង​តាម​បណ្ដា​រោង​កុន​ផ្សេងៗ​ នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ហើយ។

ទស្សនា​វីដេអូ Trailer ខាង​ក្រោម៖​​​

អត្ថបទ៖ ធារ៉ូ