ជាង​១​ឆ្នាំ​សោះ PNN ផលិត​រឿង​ភាគ​ខ្មែរ​បាន​ដល់ ១០០០​ម៉ោង ហើយ​បានលេខ​១ ទៀត

  • 2018-09-05 07:50:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹមតែ​រយៈពេល​ដ៏​ខ្លី រឿង​ភាគ​ខ្មែរ​ដែល​បាន​ចាក់ផ្សាយ​នៅPNN អាច​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​១ និង​អាច​ទាញ​យក​ប្រជាប្រិយភាព​ពី​សំណាក់​ទស្សនិក​ជន​បាន​ច្រើន។

រឿង​ភាគ​ខ្មែរ​ដែល​ធ្វើឱ្យ PNN ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ មាន​ដូចជា​រឿង «​ទុំ​ទាវ​» «​ពស់​កេងកង​» «​សូផាត​» «​កញ្ញា​អំពិល​ផ្អែម​» «​ប្រពន្ធ​អ្នក​ឆ្លាត​» និង​រឿង «​កន្ទោង​ខៀវ​» ជាដើម នេះ​បើ​តាម​ការ​អះ​អាង​របស់​កញ្ញា​ ទូច បុប្ផា​ ប្រធាន​ផ្នែក​គ្រប់​គ្រង​កម្មវិធី​ផ្សាយ​របស់​ស្ថានីយ​ទូរ​ទស្សន៍​PNN។​

កញ្ញា​បាន​បន្ថែមថា​៖ "​បើសិន​យើង​ត្រឡប់​ទៅ​ពាក់កណ្តាល​ឆ្នាំ​២០១៦ ដែល​PNN ទើបតែ​កកើត​បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ តែ​យើង​ត្រូវ​រិះរក​វិធី និង​មធ្យោបាយ​ក្នុងការ​ប្រមូល​ក្រុម​ផលិតភាព​យ​ន្ត​ភាគ​ខ្មែ​ររាប់សិប​ម៉ោង ដើម្បី​បំពេញ​ម៉ោង​ផ្សាយ​របស់​យើង។ វា​ហាក់​មានការ​លំបា​កខ្លាំង​ដោយសារ​ធន​ធាន​អ្នក​ផលិត អ្នកនិពន្ធ​យើង​ហាក់​មាន​ចំនួន​តិច បញ្ហា​បច្ចេកទេស​នៅ​មាន​កម្រិត​។

"យើង​បាន​ធ្វើការ​ស្វះស្វែង​រក​អ្នក​ផលិត​ដែលមាន​ស្នាដៃ និង​សិក្សា​រួមគ្នា​ថា​តើ​គួរ​ផលិត​បែបណា ទើប​ទទួលបាន​នូ​វ​គុណភាព​ល្អ​? ហើយ​ចំណុច​ចម្បង​គឺ​យើង​គាំទ្រ​នូ​វ​ស្នាដៃ​និពន្ធ​ក្នុងស្រុក ។ ក្នុង​នោះ​ដែរ​យើងក៏​បាន​ចំ​ណាយ​ទឹកប្រាក់​ខ្ទ​ង់​លាន​ដុល្លារ​ដើម្បី​ផលិត និង​ធ្វើយ៉ាងណា​អាច​ឱ្យ​ភាព​យ​ន្ត​ភាគ​ខ្មែ​រមាន​គុណភាព​ល្អ និង​តំ​លៃ​សមស្រប​ជាមួយនឹង​ទីផ្សារ​"។ ប្រធាន​ផ្នែក​គ្រប់​គ្រង​កម្មវិធី​ផ្សាយ​របស់​ស្ថានីយ​ទូរ​ទស្សន៍​PNN អះអាង។

ការពិត​ទៅក្រុមកាងារ​ទាំងអស់ពិតជា​មាន​មោទនភាព ព្រោះក្នុង​រយៈពេល​ដ៏​ខ្លី​អាច​ផលិត​កុន​ភាគ​ខ្មែរ​បាន​ដល់​ទៅ ១០០០​ម៉ោង ដែល​ជំរុញ​ឱ្យ​ទីផ្សារភាព​យ​ន្ត​ភាគ​ខ្មែរ​មាន​ស​ន្ទុះ​ខ្លាំង និង​អាចឱ្យ​ភាព​យ​ន្ត​ភាគ​ខ្មែរ​ PNN ឈ​រ​នៅ​លំ​ដាប់​ថ្នាក់​លេខ​១​ក្នុង​ឆ្នាំ​២០១៨​នេះ​។ សម្រាប់​ទិសដៅ​ក្នុង​ឆ្នាំ​២០១៩ ខាងមុខ​នេះ PNN នឹង​ខិត​ខំព្យាយាម​ផលិត​រឿង​ភាគ​ខ្មែរឱ្យ​បានល្អ​ថែម​មួយ​កម្រិតទៀ​ត ដោយ​ផ្អែកទៅលើ​ការ​ព​ង្រឹ​ង​បន្ថែម​នូ​វ​កក្តាធំៗ​បី​ចំណុច៖

  • ទី​១​គឺ ការ​វិនិយោគ​បន្ថែម
  • ទី​២​ការ​ប្រមូល​ផ្តុំ​ផលិតករ​ដែល​មានបទ​ពិសោធន៍​ស្នាដៃ​ស្នាដៃ​ល្អ
  • និង​ទី​៣​ការបង្កើត​ក្រុមការងារ​ជំនាញៗ​ដែល​មាន​ការច្នៃប្រឌិត និង​បង្កើត​គំនិត​ថ្មីៗ​

PNN ​នឹង​ប្រមូល​ផ្តុំ​នូវ​រឿង​ភាគ​ខ្មែរ​ល្អៗ ដែល​មាន​គ្រប់​រសជាតិ គ្រប់​ទម្រ​ង់ មក​ចាក់ផ្សាយ​ជូន​ទស្ស​និក​ជន​បាន​ទស្សនា ដោយ​សង្ឃឹមថា​ទស្ស​និក​ជន​នឹង​បន្ត​នូ​វ​ការគាំទ្រ​រឿង​ភាគ​ខ្មែរ​ជាមួយ​PNN បន្តបន្ទាប់​ទៀត​។

ទស្សនា​ឡើង​វិញ​ឈុត​ពិសេស​នៃ​រឿង​ភាគ​ខ្មែរ​ ដែល​បាន​និង​កំ​ពុង​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរ​ទស្សន៍​ភី​អិន​អិន​៖

-រឿង កន្ទោង​ខៀវ

-រឿង ពស់​កេងកង

-រឿង កញ្ញា​អំពិល​ផ្អែម

-រឿង ទុំ​ទាវ

-រឿង សូផាត

-រឿង ប្រពន្ធ​អ្នក​ឆ្លាត

អត្ថបទ៖ ថា ម៉ាលីដា