ពិសេសបាត់! សោភា-ហ្សាណា-STEP លេងដឹក​ជញ្ជូន​ទូរសព្ទ ម៉ាកថ្មីឲ្យអ្នកគាំទ្រដល់ផ្ទះហ្មង

  • 2018-09-05 07:45:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OPPO F9 ដែល​ត្រៀម​បង្ហាញ​ខ្លួន​នៅ​ស្រុក​ខ្មែរ​ក្នុង​ថ្ងៃ​ទី ៦ កញ្ញា​នេះ​ បាន​បើក​ឲ្យ​បញ្ជា​ទិញ​ទុក​មុន​ជា​ផ្លូវការ​​តាំង​ពី​ថ្ងៃ​ទី ​២៥ ខែ​សីហា មក​ម្ល៉េះ។ គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល​មិន​ដល់ ១ ​សប្ដាហ៍​ផង តែ OPPO F9 ទទួល​​បាន​ការ​កុម្ម៉ង់​ទុក​មុន រាប់ពាន់​គ្រឿង​ទៅ​ហើយ​នៅ​កម្ពុជា។ ក្នុង​ចំណោម​អ្នក​កក់​មុន​ទាំង​អស់ មាន​អតិថិជន​តែ ៩ នាក់ ដែល​​បាន​ប្រើ​ទូរសព្ទ​ស៊េរី​ថ្មី​នេះ​មុន​ថ្ងៃ​កំណត់។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន។

ជា​ការ​បង្កើត​ភាព​ភ្ញាក់ផ្អើល និង​ថ្លែង​អំណរគុណ​ដល់​អតិថិជន OPPO បាន​រួម​គ្នា​ជាមួយ​កំពូល​តារា​ចម្រៀង ពេជ្រ សោភា STEP និង រ៉េត ស៊ូហ្សាណា ធ្វើ​ដំណើរ​ទៅកាន់​អតិថិជន ៩ រូប តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ពី​គ្នា ដោយ​យក OPPO F9 ជូន​ដល់​ទីកន្លែង​មុន​ការ​កំណត់ ព្រម​ទាំង​អម​ជាមួយ វត្ថុ​អនុស្សាវរីយ​ជាច្រើន​ទៀត។

F9 មកដល់​ស្រុក​ខ្មែរ​ជាមួយ ២ ពណ៌ គឺ​ក្រហម (Sunrise Red) និង​ខៀវ (Twilight Blue) ដែល​មានតម្លៃ ត្រឹមតែ​ ៣៣៩ ​ដុល្លារ។

ចំណុច​ពិសេស​របស់​វា គឺ​ប្លែក​ត្រង់​ការ​រចនា​អេក្រង់​បែប Water Drop Screen រាង​តំណក់​ទឹក ស្នាម​ឆក​តូច​ជាង​មុន លាយ​ឡំ​ការ​បំពាក់​កាមេរ៉ា​ភ្លោះ​ខ្នង​ក្រោយ និង​បំពាក់​មុខងារ​សាក​ថ្ម​រហ័ស​ VOOC ​ពុំ​ធ្លាប់​មាន​លើ​ត្រកូល F នៃ​ក្រុមហ៊ុន OPPO។ វា​ប្រើប្រាស់​បន្ទះ Chip MTK P60, GPU Mali G72, CPU 8+2(AI)-Core, RAM 6GB​និង ROM 64GB។ F9 ​បំពាក់​អេក្រង់ ៦,៣ អ៊ី​ញ​ កម្រិត FHD+ ស្ថិតនៅ​មាត្រដ្ឋាន ១៩.៥:៩ ធៀប​នឹង F7 មាន ១៩:៩​។ ខ្នង​ក្រោយ​រចនា​ស្ទីល​បែប Gradient ពេល​ត្រូវ​ពន្លឺ​វា​នឹង​ចេញ​ក្រឡា​​ភ្លឺផ្លេក​យ៉ាង​ស្រស់​ស្អាត។

ដូច​នេះ ​បើ​អ្នក​កំពុង​​ស្វែង​រក​ទូរ​សព្ទ​​កម្រិត​ថវិកា​ដើម្បី​ប្រើប្រាស់ លៃលក​ម៉ូដែល ​OPPO F9 ​​​ដែល​កំពុងតែ​ទទួល​ការ​កុម្ម៉ង់​​ទិញ​ទុក​មុន​រហូតដល់​ថ្ងៃ​ទី​ ៥​ ខែ​កញ្ញា ឬក៏​ទៅ​ទិញ​យក​ប្រើ​តែ​ម្តង​​ចាប់​ពី​​ថ្ងៃទី​៦ ​​ កញ្ញា​ ឆ្នាំ​២០១៨​នេះ​តទៅ​៕

អត្ថបទ៖ សុខណា