ចំណុច​សំខាន់​ ៥ យ៉ាង​ធ្វើ​ឲ្យ​អ្នក​ប្រើ iOS ល្មមៗ​ស្មោះស្ម័គ្រ​ដក​ចិត្ត​មិន​រួច

  • 2018-09-05 12:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​គាំទ្រ​លើ​ផលិតផល​នៃ​ក្រុមហ៊ុន​នីមួយៗ ជា​ចំណង់ចំណូលចិត្ត​របស់​អ្នក​ប្រើប្រាស់​ខុស​ប្លែក​ពី​គ្នា។ ផ្អែក​ទៅ​តាម​ហេតុផល ៥ យ៉ាង ត្រូវ​បាន​គេ​ជឿ​ថា​ជា​ចំណុច​រសើប​ដែល​ប្រិយមិត្ត​អ្នក​គាំទ្រ iOS ភាគ​ច្រើន ដាក់​ចិត្ត​ប្រើប្រាស់​កាន់​ឆ្នាំ​និង​មិន​ដាច់​ចិត្ត​ទៅ​ប្រើប្រាស់​ឧបករណ៍​នៃ​ក្រុមហ៊ុន​ដទៃ។

១.ការ​រៀប​ចំ​កែច្នៃ​តាម​ចិត្ត:

ទៅ​មើល iPhone កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​អាច​ថា​ពិបាក ព្រោះ Apple មិន​បើក​ផ្លូវ​ឲ្យ​ធ្វើ​ការ​កែច្នៃ​ទម្រង់​ប្រើប្រាស់​ផ្សេងៗ ជា​កត្តា​បង្ខំ​ឲ្យ​អ្នក​ប្រើ​ដាក់​ចិត្ត Jailbreak ឧបករណ៍​ខ្លួន។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គ្រប់​យ៉ាង​បាន​ផ្លាស់​ប្តូរ​ពោល​គឺ​ iOS 11 នេះ​ផ្ទាល់ អនុញ្ញាត​ឲ្យ​អ្នក​កែច្នៃ​ផ្ទៃ Control Center គ្រប់គ្រង​លើ​ដំណើរការ Background, Lock screen, Keyboard និង​មុខងារ​ជា​ច្រើន​ទៀត រហូត​ក៏​អាច​កំណត់​ App ណា​ដែល​ចាំ​បាច់​ត្រូវ​ប្រើប្រាស់​ការ​បង្ហាញ​ទីតាំង Location ថែម​ទៀត​ផង។

២.ការ​ចែករំលែក​ធំ​ទូលាយ:

ការ​ចែក​រំលែក​ពី iPhone មួយ​ទៅ iPhone មួយ​ផ្សេង​ទៀត​ឬ​ឧបករណ៍​ស្ថិត​ក្រោម​ដំបូល​តែ​មួយ​ដូច​ជា iPad, Mac ឬ Apple TV អាច​ធ្វើ​បាន​យ៉ាង​ឆាប់​រហ័ស​និង​ងាយ​ស្រួល។ ជា​ឧទាហរណ៍​សាមញ្ញ​ដុច​ជា​ការ​ចែក​រំលែក​រូបភាព​តាម​រយៈ iCloud ឬ​ AirDrop រូបភាព ឯកសារ និង​វីដេអូ​ជា​ដើម រហ័ស​និង​មាន​សុវត្ថិភាព។

៣.ងាយ​យល់​ពី​របៀប​ប្រើប្រាស់:

ផ្ទៃ UI របស់ Apple ក៏​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ចាប់​អារម្មណ៍​ខ្លាំង និង​ពុំ​ចំណាយ​ពេល​យូរ​ក្នុង​ការ​សិក្សា​ពី​របៀប​ប្រើប្រាស់។ ជា​ពិសេស​ក៏​អាច​ស្វែងយល់​ពី​គន្លឹះ​ជួយ​ឲ្យ​ដំណើរការ​ប្រើប្រាស់​របស់​អ្នក កាន់​តែ​រហ័ស ដូច​ជា​ការ​បង្កើត Shortcut ឬ​កំណត់​ណា​មួយ។

៤.Animation មាន​លក្ខណៈ​ប្លែក​ពី​គេ:

Effect និង Animation ជា​ចំណី​ចក្ខុ​មួយ​ផ្សេង​ទៀត សោត​យ៉ាង​ដូច​ជា​មុខងារ Force Touch លើ iPhone 6s ឡើង​ទៅ បន្សំ​មុខងារ Memoji ដែល​កំពុង​អភិវឌ្ឍ​សម្រាប់ iOS 12 អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​បង្កើត Avatar ដោយ​ខ្លួន​ឯង​តាម​រយៈ​ទឹក​មុខ​និង​កាយវិការ​បាន​បង្ហាញ។

៥.មុខងារ​ប្រើប្រាស់​សំខាន់ៗ:

មាន​តាំង​ពី​មុខងារ Apple Pay ទូទាត់​ការ​ចំណាយ​អេឡិចត្រូនិក ក៏​ដូច​ជា​ផ្តល់​ភាព​ងាយស្រួល​អំឡុង​បើកបរ​រថយន្ត​តាម​រយៈ​មុខងារ CarPlay និង Do Not Disturb While Driving។ ចំពោះ CarPlay ដែល​កំពុង​ទទួល​បាន​ការ​ពេញ​និយម​ក៏​មាន​ក្រុមហ៊ុន​ជា​ច្រើន​ដូច​ជា Spotify, WhatsApp និង Pandora ជា​ដើម កំពុង​ចូលរួម​ក្នុង​កិច្ច​សហការ​ជាមួយ Apple។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម