Siri កាន់តែ​ឆ្លាត​វៃ សូម្បីតែ​លេខ​សម្ងាត់ក៏​អាច​ប្រាប់បានដែរ

  • 2018-09-06 02:54:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខងារ Siri នៅ​លើ iOS 12 កាន់​តែ​មាន​ភាព​ឆ្លាតវៃ អាច​បង្ហាញ​លេខ​សម្ងាត់​ណា​មួយ ដែល​អ្នក​បាន​រក្សាទុក​ក្នុង iCloud Keychain ជួយ​សន្សំសំចៃ​ពេលវេលា​ពី​ការ​ចងចាំ​ពាក្យ​សម្ងាត់ ឬ​ចូល​ជ្រៅ​ពិបាក​ស្វែងរក​។គ្រប់​យ៉ាង​អាច​សួរ Siri បាន​។

គ្រាន់​តែ​ប្រាប់ Siri នូវ​ឃ្លា​បញ្ជា​ដូចជា "Show me my passwords" ឬ "Show me my password for ឈ្មោះ​គណនី"​ នោះ​នឹង​ទទួល​បាន​លទ្ធផល​តាម​តម្រូវការ​។ 

ពីមុន Siri នឹង​បើក​ទំព័រ Passwords ក្នុង Settings មាន​បញ្ជី​គណនី បាន​រក្សាទុក​ទៅ​កាន់ iCloud Keychain  រួច​ត្រូវ​ចុច​លើ​គណនី​នឹង​ឃើញ​ឈ្មោះ ព្រម​ជាមួយ​ពាក្យ​សម្ងាត់​។ 

ក្រោយ​នេះ Siri នឹង​នាំ​អ្នក​ចូល​ដល់​ទំព័រ​គណនី​ក្នុង Settings តែ​ម្តង បង្ហាញ​ព័ត៌មាន Login សម្រាប់​គណនី​បាន​សួរ​។ កុំ​បារម្ភ មុន​ពេល​បង្ហាញ​ទិន្នន័យ​ដ៏​សំខាន់​ទាំង​នេះ តម្រូវ​ឲ្យ​មាន​ការ​ផ្ទៀងផ្ទាត់​ជាមួយ Face ID, Touch ID ឬ​ពាក្យ​សម្ងាត់​។

បើ​មិន​ចង់​ប្រើ Siri ដើម្បី​មើល​ពាក្យ​សម្ងាត់ អាច​ចូល​ទៅ​កាន់​ទំព័រ iCloud Keychain ដោយ​ផ្ទាល់ ពី​ក្នុង Settings > Passwords & Accounts > Websites & App Passwords។

រក្សាទុក​ពាក្យ​សម្ងាត់​ក្នុង iCloud Keychain មាន​សុវត្ថិភាព​ជាង​ទុក​នៅ​កន្លែង​នានា ហើយ Siri អាច​ជួយ​ឲ្យ​អ្នក​ចូល​ប្រើ​បាន​ងាយស្រួល​។ ស្ថិត​នៅ​ជំនាន់ Beta នៅ​ឡើយ iOS 12 ក៏​មាន​មុខងារ​អាច​បង្កើត​ពាក្យ​សម្ងាត់​រឹងមាំ ពិបាក​បំបែក ក្នុង​ការ​ប្រើប្រាស់​ផង​ដែរ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន