៥ ស្នៀត​ពិសេស សាកភ្លាមដឹង​ភ្លាម ថ្ម iPhone សាកបានលឿនបំផុត​ក្នុង​រយៈ​ពេល ៥ នាទី

  • 2018-09-06 02:41:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​អ្នក​សាក​ថ្ម iPhone 6 Plus ប្រើ​ឆ្នាំង​សាក​ធម្មតា រង់ចាំ​ប្រហែល ៥ នាទី​ នឹង​ឃើញ​ថាមពល​ថ្ម​ឡើង​ប្រហែល ៣% ប៉ុណ្ណោះ ប៉ុន្តែ​មាន​វិធី​ក្នុង​រយៈពេល​ដដែល អាច​បង្កើន​ថាមពល​ថ្ម​បាន​ច្រើន​ជាង​មុន​។ 

វីធីងាយៗ ទាំង ៥ នោះគឺ៖

  • ទី១) បើក​ប្រើ Airplane mode លើ iPhone ដូចនេះ iPhone មិន​ចំណាយ​ថាមពល​លើ Notification, សារ ឬ​ស្វែងរក​រលក​សញ្ញា​នានា​។ 
  • ទី២) ដោះ​សម្បក​ការពារ​ចេញ ដោយសារ​ពេល​សីតុណ្ហភាព​ក្ដៅ ថ្ម​របស់ iPhone មិន​បំពេញ​តួនាទី​បាន​ល្អ​នោះ​ទេ​។ ដោះ​សម្បក​ចេញ តិច ឬ​ច្រើន​អាច​បន្ធូរបន្ថយ​កម្ដៅ​បាន។ នេះ​បើ​តាម​បង្ហាញ​ពី​វេបសាយ​របស់​ Apple។

  • ទី៣) ប្រើ​ឆ្នាំង​សាក iPad (បើ​មាន​) ជំនួស​ឲ្យ​ឆ្នាំង​សាក​របស់ iPhone។ នេះ​ដោយសារ​ដុំ​សាក​ថ្ម​ធំ អាច​សាក iPhone 6 Plus  លឿន​ជាង ដុំ​សាក​តូច​ ដល់​ទៅ​ ៤០% ឆ្លងកាត់​ការ​សាក​ល្បង​ (ពី​ប្រភព​)។

  • ទី៤) ទុក​ទូរសព្ទ​ចោល អំឡុង​ពេល​សាក​ថ្ម ព្រោះ​អេក្រង់​បើក ថាមពល​ថ្ម​នឹង​មាន​ការ​ចំណាយ​។ 
  • ទី ៥) ពេល​អនុវត្ត​តាម​វិធី​ខាងលើ iPhone អាច​នឹង​កើន​ថាមពល​ពី ៣% ទៅ ៦% ក្នុង​រយៈពេល ៥ នាទី​៕  

ទស្សនាវីដេអូខាងក្រោម៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន