Baekhyun និង​ Sehun ដឹកដៃគ្នាចូល​លេង PUBG ប្រយុទ្ធ​ញាក់សាច់

  • 2018-09-06 02:20:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម​ចម្រៀង​ EXO ២​រូប​ គឺ​ Baekhyun និង​ Sehun បាន​ចូល​រួម​​លេង​ហ្គេម​កំពុង​ពេញ​និយម​ PUBG របស់​ផលិតកម្ម​ SM កាល​ពី​ម្សិលមិញ​នេះ​ បង្ក​ឲ្យ​អ្នក​គាំទ្រ​រីករាយ​បំផុត។

ថ្ងៃ​ទី​ ០៥ ខែកញ្ញា​ តារា​ប្រុស​សម្បូរ​វោហារ​ Baekhyun និង​សមាជិក​ក្មេង​ជាង​គេ​ប្រចាំ​ក្រុម Sehun បាន​បង្ហាញ​វត្តមាន​លេង​ហ្គេម​ PlayerUnknown’s Battlegrounds ឬ​ជាទូទៅ​ហៅ​ថា​ "PUBG" ជាមួយ​គ្នា​ក្នុង​កម្មវិធី​ SM Super Celeb League Gaming Broadcast របស់​ក្រុមហ៊ុន​ SM រដូវកាល​ទី​ ២។

ទស្សនាវីដេអូដូចខាងក្រោម៖

សម្រាប់​ Baekhyun នេះ​ជា​លើក​ទី​ ២​ហើយ​ដែល​មាន​មុខ​ក្នុង​កម្មវិធី​នេះ​ ក្រោយ​ពី​បង្ហាញ​ខ្លួន​ម្ដង​នៅរដូវកាល​មុន​ជាមួយ​ Heechul តារា​ចម្រៀង​ក្រុម​ Super Junior។

ដោយឡែក​ ក្រៅ​ពី​ឃើញ​វត្តមាន​រួម​គ្នា​របស់​សមាជិក​ក្រុម​ EXO ទាំង​ ២​នាក់​នេះ​ហើយ​ អ្នក​គាំទ្រ​ក៏​រំភើប​ថែម​មួយ​កម្រិត​ទៀត​ដែរ ព្រោះ​ប្រទះ​ពណ៌​សក់​ថ្មី​របស់​ពួកគេ។ ប្រការ​នេះ​ កាន់​តែ​ធ្វើ​ឲ្យ​ម្នាក់ៗ​ ជឿជាក់​មុតមាំ​ថា​ EXO នឹង​ចេញ​បទ​ថ្មី​ក្នុង​ពេល​ឆាប់ៗ​បំផុត៕

អត្ថបទ៖ យី សុធារី