មក​ដឹង​លម្អិត​ខ្លះៗ​ពី​ភ្នែក​ទាំង ៣ របស់ P20 Pro ជួយ​អី​បាន​ខ្លះ

  • 2018-09-06 03:31:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Smartphone បំពាក់​កាមេរ៉ា ៣ ខាង​ក្រោយ​ដំបូង​គេ Huawei P20 Pro បាន​បង្ហាញ​ខ្លួន​ក្នុង​អំឡុង​ខែ​មេសា ដែល​ធ្វើ​ឲ្យ​អ្នក​និយម​ផ្នែក​បច្ចេកវិទ្យា​ភ្ញាក់​ផ្អើល។

ក្នុង​នោះ​ក៏​នៅ​តែ​មាន​មនុស្ស​មួយ​ចំនួន មិន​ទាន់​ស្វែង​យល់​ច្បាស់​ពី​គុណភាព​កាមេរ៉ា​ទាំង ៣ នេះ ក៏​ដូចជា​មុខងារ​ផ្សេងៗ​របស់​វា ដែល​ជា​ហេតុ Sabay មាន​វីដេអូ​មួយ ដែល​អញ្ជើញ​អ្នក​ជំនាញ​ថត​រូប​ម្នាក់​មក​សាកសួរ​បន្ថែម។

ចង់​ដឹង​ច្បាស់ ពី​មុខ​ងារ និង​គុណភាព​កាមេរ៉ា P20 Pro មើល​វីដេអូ​ខាង​ក្រោម៖

Huawei P20 Pro បំពាក់​អេក្រង់ OLED ៦,‌១ អ៊ីញ មាន​មាត្រដ្ឋាន18.7:9 ដោយ​ប្រើ​បន្ទះ​ឈីប Kirin 970, RAM 6GB, ROM 128GB ហើយ​ប្រើ​កាមេរ៉ា​ទី១ ជា​ប្រភេទ​ស-ខ្មៅ ទំហំ 20MP, f/1.6 ទី២ ប្រភេទ RGB ទំហំ 40MP, f/1.8 និង​ចុង​ក្រោយ​ជា​ប្រភេទ Telephoto ទំហំ 8MP, f/2.4៕

អត្ថបទ៖ វិទូ