ម៉ាឡេស៊ីអត់យកកីឡាករក្លឹប Terengganu ម្នាក់សោះត្រៀមប៉ះកម្ពុជា
- 2018-09-06 03:17:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាឡេស៊ីអត់យកកីឡាករក្លឹប Terengganu ម្នាក់សោះត្រៀមប៉ះកម្ពុជា
ចន្លោះមិនឃើញ
កាលពីថ្ងៃអង្គារលោក Tan Cheng Hoe គ្រូបង្វឹកជម្រើសជាតិម៉ាឡេស៊ីបានប្រកាសបញ្ជីឈ្មោះក្រុមជម្រើសជាតិម៉ាឡេស៊ីដើម្បីហ្វឹកហាត់ត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយឆាយនីយតៃប៊ិ និងជម្រើសជាតិកម្ពុជា។
អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាកររបស់ Terengganu FA ដែលជាទ្រនំរបស់កីឡាករកម្ពុជា ធារី ចន្ថាប៊ីន មិនមានជាប់ជម្រើសជាតិម៉ាឡេស៊ីម្នាក់ឡើយ។ នេះបើតាមការចេញផ្សាយរបស់ប្រភព Goal.com។ Terengganu បានបញ្ចប់លីគកំពួលម៉ាឡេស៊ីរដូវកាល២០១៨ស្ថិតនៅលេខ៥ ប៉ុន្តែមិនមានកីឡាករណាម្នាក់ជាប់ជម្រើសជាតិម៉ាឡេស៊ី។ ផ្ទុយទៅវិញក្លឹប១០ផ្សេងទៀតសុទ្ធតែត្រូវបានជ្រើសរើសកីឡាករឲ្យចូលជម្រើសជាតិ។
កីឡាករទាំង២៧នាក់ដែលត្រូវបានកោះហៅមាន
ក្លឹប Kelantan ដែលត្រូវកាត់ចេញក៏ជាប់ម្នាក់ដែរ ប៉ុន្តែក្លឹបកាត់ចេញ Negeri Sembilan ក៏អត់ជាប់ដូចក្លឹប Terengganu ដែរ៕