កូន​ស្រី Angelina ធំឡើង កាន់​តែ​ដូច​ប្រុស ក្រោយ​រង​ពាក្យ​ចចាម​អារ៉ាម​ថា​ប្ដូរ​ភេទ

  • 2018-09-06 03:29:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ០៤ ខែ​កញ្ញា​នេះ តារា​សម្ដែង Angelina Jolie ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​តំបន់ Hollywood Hills ជាមួយ​កូន​ៗ​ ៤ នាក់​របស់​នាង។ តារា​សម្ដែង​រូប​នេះ ស្លៀកពាក់​យ៉ាង​សាមញ្ញ​បំផុត ដោយ​ពាក់​តែ​អាវ​យឺត​ពណ៌​ប្រផេះ​ជាមួយ​នឹង​ខោ​រឹប​ពណ៌​ខ្មៅ​ធម្មតា​តែ​ប៉ុណ្ណោះ។

ងាក​មក​កូន​ៗ​របស់​នាង​វិញ ក្នុង​ចំណោម​កូន​ទាំង​ ៤ នាក់​ដែល​មាន​វត្តមាន​ដើរ​ជាមួយ​នាង​នោះ មហាជន​ជា​ច្រើន​ចាប់​អារម្មណ៍​ជាង​គេ​ទៅ​លើ​កូន​ស្រី Shiloh របស់​នាង។ ក្នុង​ឆ្នាំ​នេះ នាង​មាន​វ័យ ១២ ឆ្នាំ ហើយ Shiloh ធំធាត់​លឿន​ណាស់ ហើយ​នាង​ក៏​​ចាប់​ផ្ដើម​ចូលរៀន​ថ្នាក់​វិទ្យាល័យ​ដែរ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ថា បច្ចុប្បន្ន Shiloh កាន់​តែ​តុបតែង​ខ្លួន​នាង​ឲ្យ​កាន់​តែ​ដូច​មនុស្ស​ប្រុស ដោយ​សារ​នាង​បាន​កាត់​សក់​ខ្លី ហើយ​ស្លៀក​សម្លៀកបំពាក់​ក្មេង​ប្រុស​ថែម​ទៀត។

កាល​ពី​ឆ្នាំ​មុន តាម​ប្រភព​មួយ​ពី​សារព័ត៌មាន Wnews បាន​បង្ហាញ​ថា Shiloh បាន​ទៅ​រក​អ្នក​ជំនាញ​ដើម្បី​ព្យាបាល​បញ្ហា​អ័រម៉ូន​របស់​នាង​ឲ្យ​មក​ដូច​ជា​មនុស្ស​ស្រី​វិញ។ បើ​ទោះ​បី​ជា​នាង​តុបតែង​ខ្លួន​ដូច​ប្រុស​ក្ដី ប៉ុន្តែ​រូបរាង​កាយ​របស់​នាង​នៅ​តែ​វិវដ្ដ​ជា​លក្ខណៈ​មនុស្ស​ស្រី​ដដែល។ មួយ​វិញ​ទៀត នាង​ត្រូវ​បាន​ឲ្យ​ដឹង​ថា នឹង​ចាប់ផ្ដើម​ព្យាបាល​ការពារ​ប្រឆាំង​នឹង​ការ​វិវដ្ដ​​អ័រម៉ូន​ប្រភេទ​នេះ ដើម្បី​ឲ្យ​នាង​បាន​ក្លាយ​ទៅ​ដូច​ជា​ក្មេង​ស្រី​ធម្មតា​វិញ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រឿង​រ៉ាវ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា Shiloh អាច​នឹង​សម្រេច​ចិត្ត​ធ្វើ​ការ​វះកាត់​ប្ដូរ​ភេទ​នៅ​ថ្ងៃ​មុខ​ តាមជំងឺរបស់នាងនេះ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។ ចំពោះ​តារា​សម្ដែង Angelina Jolie និង​ Brad Pitt មិន​ទាន់​ចេញ​មុខ​បកស្រាយ​ពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ៕ ​​​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម