កុសម៉ា លីនដា សម្ញែង​ដើម​ទ្រូង មិន​​ខ្លាច​ក្រសួង​ហៅ​ទៅ​ដុសក្អែល

  • 2018-09-06 04:26:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​នេះ កញ្ញា កុសម៉ា លីនដា បាន​បញ្ចេញ​ភាព​​សិច​ស៊ី​ជា​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម ខណៈ​ដែល​តារា​ប្រុសស្រី​​​ល្បី​ជា​ច្រើន​រូប​ទៀត​កំពុង​តែ​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​ក្រសួង​វប្បធម៌​ត្រៀម​​កោះ​ហៅ​ទៅ​​ណែនាំ​​ ឬ​អាច​ដាក់​ពិន័យ​ជុំវិញ​ការ​ស្លៀក​ពាក់​​​​សិច​ស៊ី។ បែប​នេះ​ក្ដី​តារា​ស្រី​​រូប​នេះ បាន​ថ្លែង​ថា នាង​មិន​ខ្លាច​លើ​ការ​ព្រមាន​​ឡើយ ព្រោះ​ការ​បញ្ចេញ​របស់​ខ្លួន មិន​សិច​ស៊ី​ខ្លាំង​ដល់​ថ្នាក់​ស្រាត​នោះ​​​ឡើយ គ្រាន់​តែ​ធម្មតា​បែប​សិល្បៈប៉ុណ្ណោះ។

តារា​សម្ដែង​​ដែល​​​​ទើប​ហក់​ចាប់​អាជីព​ជា​តារា​សម្ដែង​មិន​​បាន​១ឆ្នាំ​ស្រួលបួល​ផង​ ហើយ​កំពុង​តែ​​បញ្ចេញ​ភាព​សិច​ស៊ី​ខ្លាំង ធ្វើ​ប្រុស​ជ្រួលជ្រើម​មិន​ស្ទើរ​នោះ ​នាង​ហាក់​មិន​បាន​ខ្វល់​​លើការ​ព្រមាន​ ដូច​តារា​​ល្បី​ប៉ុន្មាន​រូប​ខាង​លើ​ឡើយ។ នាង​បែរ​ជា និយាយ​ថា ខ្លួន​ជា​តារា​ថ្មីៗ​អីចឹង ប្រហែល​ជា​មិន​មាន​អ្នក​ចាប់​អារម្មណ៍​ឡើយ ​ឬក្រសួង​ហៅ​ទៅ​​ព្រមាន​ឡើយ ហើយ​ការ​បញ្ចេញ​នោះ​ទៀតសោត ដូច​បាន​លើក​ឡើង គ្រាន់​តែ​​​ធម្មតា​បែប​សិល្បៈ​​ប៉ុណ្ណោះ។ ជា​មួយ​នឹង​ភាពសិច​ស៊ី​នេះ តារា​ស្រី​ក្នុង​រឿង ​"គូស្នេហ៍​បម្រុង" រូប​នេះ​បញ្ជាក់​ថា មិនមែន​ជា​ការ​ចង់​ល្បី ឬចង់​ឲ្យ​ក្រសួង​ហៅ​ព្រមាន​ឡើយ ទាំង​នេះ​គ្រាន់​តែ​ជា​ចំណង់​ចំណូល​ចិត្ត​ខ្លួន​ប៉ុណ្ណោះ។

កញ្ញា កុសម៉ា លីនដា ទើប​តែ​ចាប់​អាជីព​សិល្បៈ​ជា​តារា​សម្ដែង​នេះ​ទេ នាង​គឺ​ជា​កូន​ច្បង​របស់​អតីត​តារា​សម្ដែង​ជើង​ចាស់​​លោក ហៀង រតនា។ កន្លង​មក​ស្រី​ស្អាត​រូប​នេះ​ធ្លាប់​បាន​ថត ​MV ស្ប៉ត និង​ភាពយន្ត​ជា​បន្ត​បន្ទាប់។ ភាពយន្ត​ដែល​តារា​ស្រី​វ័យ​២២ឆ្នាំ​មាន​កំណើត​មក​ពី ខេត្ត​ស្វាយរៀង​​រូប​នេះ​​ធ្លាប់​បាន​ថត​ភាពយន្ត​បាន​៣រឿង​មក​ហើយ ​រឿង​ទី១" បិសាច​គួរ​ឲ្យ​ស្រលាញ់​"​, រឿង​ទី២"គូស្នេហ៍​បម្រុង", រឿង​ទី៣"ឆន្ទា" ហើយ​បច្ចុប្បន្ន​កំពុងតែ​ត្រៀម​ចុះ​កុងត្រា​ថត​រឿង​ថ្មី​១​ទៀត ។ តួ​ដែល លីនដា ធ្លាប់​សម្ដែង​កន្លង​មក​នាង​ថា ភាគ​ច្រើន​ជា​តួ​កាច​ឆ្នាសឆ្នើម ហើយ​សិច​ស៊ី​ដែល​ចរិត​តួ​​សម្ដែង​បែប​នេះ គឺ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​នាង​តែ​ម្ដង។

អត្ថបទៈ ស៊ុនហួត