ក្រុមព្រះសុរិយា បកស្រាយការយល់ច្រឡំផ្សព្វផ្សាយ ថា ព្រះមហាក្សត្រខ្មែរ ស្តេចធ្លាប់ក្រសាលចម្រៀងកាយវិការ​

  • 2018-09-06 08:25:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានការបង្ហាញខ្សែវីដេអូ ព្រះមហាក្សត្រខ្មែរ ស្តេចទ្រង់ក្រសាលចម្រៀងកាយវិការ​ បទ​ "នឹកភូមិភ្នំធំ​" ឬ​ "ថ្ងៃដែលអូនចុកឈាម​"។ នេះជាការយល់ខុសទាំងស្រុង​ នេះបើយោងតាមការអះអាងរបស់ក្រុម ព្រះសុរិយា ដែលជាក្រុមយុវវ័យសិក្សាស្រាវជ្រាវលើសិល្បៈវប្បធម៌ខ្មែរ ពិសេសភាពយន្តខ្មែរជំនាន់សង្គមរាស្រ្តនិយម។

រូបភាព ក្នុងខ្សែវីដេអូ ចែកចាយ

ក្នុងសារបង្ហាញជាសាធារណៈរបស់ក្រុមព្រះសុរិយាបង្ហាញថា ការពិតឈុតមួយដែលមានព្រះមហាក្សត្រខ្មែរបច្ចុប្បន្ន សម្ដែង ជាឈុតមួយក្នុងខ្សែភាពយន្តរឿង **«ថ្ងៃអស្តង្គតនៅមាតុភូមិខ្ញុំ​»** ដែលផលិតនៅទសវត្សរ៍ឆ្នាំ៩០ នៃព្រះរាជាណាចក្រកម្ពុជាទី២​ ហើយជាស្នាព្រះហត្ថនិពន្ធ និងដឹកនាំរឿងដោយ​ សម្តេចព្រះបរមរតន:កោដ្ឋ​ ព្រះបិតាសិល្បៈជាតិ។​

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន

ក្នុងសំណេរលើបណ្ដាញសង្គមបន្តថា៖ «គ្រានេះ​ ព្រះករុណាព្រះមហាក្សត្រនៃយើង ទ្រង់ស្តេចក្រសាលជាតួឯកនៃភាពយន្តនោះ ( «ថ្ងៃអស្គង្គតនៅមាតុភូមិខ្ញុំ​» )។​ ឯបទនឹកភូមិភ្នំធំ​ ជាស្នាដៃរបស់កវី គង្ គប៊ុនឈឿន ដើម្បីបញ្ចូលក្នុងរឿង «ទឹកភ្នែកកូលាបបាត់ដំបង» នោះទេ។ បញ្ជាក់៖ ការយល់ខុសនេះ​ មកពីអ្នកដែលមានវីដេអូភាពយន្តនេះយកបទនេះទៅដាក់ជាន់តែប៉ុណ្ណោះ។៕ 

អត្ថបទ៖ Sunny

អត្ថបទពេញនិយម