កត្តា ២ យ៉ាងជំរុញឲ្យ Facebook ហ៊ានបោះ ១ ពាន់លានដុល្លារសាងសង់ Data Center នៅសិង្ហបុរី

  • 2018-09-06 09:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មជ្ឈមណ្ឌល​ផ្ទុក​ទិន្នន័យ​ដំបូង​បង្អស់​របស់​ក្រុមហ៊ុន Facebook ប្រចាំ​តំបន់​អាស៊ី​នឹង​ត្រូវ​កសាង​ឡើង​ក្នុង​ប្រទេស​សិង្ហបុរី​ក្រោម​សាច់​ប្រាក់ ១ ពាន់​លាន​ដុល្លារ។ អគារ​កម្ពស់ ១១ ជាន់ ស្ថិត​ក្នុង​ផ្ទៃ​ដី ១៧០ ០០០ ម៉ែត្រ​ការ៉េ Singapore Data Center នឹង​រចនា​ឡើង​ដើម្បី​សម្រប​អាកាសធាតុ​សើម ដោយ​បំពាក់​ប្រព័ន្ធ StatePoint Liquid Cooling ដោយ​ប្រើប្រាស់​ទឹក​ដើម្បី​បញ្ចុះ​កម្ដៅ​ខ្យល់​និង​ផ្នែក​ខាង​មុខ​អាចអនុញ្ញាត​ឲ្យ​មាន​លំហូរ​ខ្យល់​ត្រជាក់ហូរ​ចូល។

អនុ​ប្រធាន​ជាន់​ខ្ពស់​នៃ Infrastructure Data Centers របស់ Facebook លោក Thomas Furlong បាន​មាន​ប្រសាសន៍​ថា៖ "មជ្ឈមណ្ឌល​ទិន្នន័យ​របស់​ Facebook នឹង​រក្សា​ទុក​ទិន្នន័យ​រូបភាព​និង​វីដេអូ​ដែល​អ្នក​បាន​ឃើញ​រៀងរាល់​ថ្ងៃ ខណៈ​កំណើន​អ្នក​ប្រើប្រាស់​នៅ​អាស៊ី​បន្ត​កើន​ឡើង​ឥត​ឈប់ឈរ ជា​ហេតុ​ធ្វើ​ឲ្យ​មជ្ឈមណ្ឌល​ទិន្នន័យ​មួយ​នេះ​នឹង​អាច​បម្រើ​សេវាកម្ម​ដល់​អ្នក​ប្រើប្រាស់​កាន់​តែ​ប្រសើរ"។

មាន​ហេតុផល​ចម្បង ២ ជួយ​ឲ្យ​ផែនការណ៍​មួយ​នេះ​សម្រេច​ទៅ​បាន ទី​មួយ​ដោយ​សារ​សិង្ហបុរី​ជា​ប្រទេស​មាន​ហេដ្ឋារចនាសម្ព័ន្ធ​និង​បណ្ដាញ​ខ្សែកាប​អុបទិក​ស្រាប់ មួយ​ផ្សេង​ទៀត​ប្រទេស​នេះ​ឈរ​លើ​គោលការណ៍​អាជីវកម្ម​ដូច​បាន​កំណត់​របស់ Facebook មាន​បញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍។

បញ្ជាក់​ថា​ Data Center ក្នុង​ប្រទេស​សិង្ហបុរី​នឹង​បើក​ដំណើរការ​នា​ឆ្នាំ ២០២២ ដោយ​ជា​មជ្ឈមណ្ឌល​ទី ១៥ ទូទាំង​សកលលោកនិងដំបូងបំផុតប្រចាំតំបន់អាស៊ី។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Cnet   ប្រែ​សម្រួល៖ កៅ រក្សា