ជំនួប​រវាង​អាល្លឺម៉ង់​និង​បារាំង​យប់​មិញ​នៅ Nations League បានត្រឹម​ស្មើ​គ្នា

  • 2018-09-07 01:56:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ជើង​ឯក​ World Cup បារាំង​បាន​ត្រឹម​ប្រកួត​ស្មើ​​គ្នា ០​ទល់នឹង​០​ជាមួយ​ម្ចាស់​ផ្ទះ​អាល្លឺម៉ង់​កាល​ពី​យប់​មិញ​ ក្នុង​ League A នៃ​ពាន​រង្វាន់​ថ្មី Nations League។

ក្នុង​ការ​ប្រកួត​នេះ​ក្រុម​ទាំង​ពីរ​បាន​ដាក់​កីឡាករ​ល្អ​ពេញ​ជើង​ដូច​គ្នា ព្រោះ​នេះ​ក៏​ជា​ពាន​សំខាន់​មួយ​ដែល។ លើ​ទីលាន​ពួក​គេ​មាន​ឱកាស​ល្អ​ទាត់​សំដៅ​ទី​ដូច​គ្នា​ ជា​ពិសេស​ខ្សែ​ប្រយុទ្ធ Antoine Griezmann បាន​ទាត់​មួយ​ជើង​ពេញ​ តែ​ត្រូវ​អ្នក​ចាំទី​ដៃ​ស្អិត Manuel Neue បដិសេធ។

មើល​តាម​ស្ថិតិ​នៃ​ការ​ប្រកួត​អាល្លឺម៉ង់​មាន​សាច់​បាល់​គ្រប់គ្រង​ច្រើន​ជាង​ដល់​ទៅ​៦០​%។ ចំណែក​ការ​ចំ​គោលដៅ​វិញ​​បារាំង​ទាត់​បាន​៨​ជើង ខណៈ​ម្ចាស់​ផ្ទះ​បាន​១៣​ជើង។ យ៉ាង​នេះ​ក្ដី​ក្រុម​ជើង​ខ្លាំង​ទាំង​ពីរ​នៅ​តែ​មិន​អាច​ទម្លុះ​សំណាញ់​គ្នា​ទៅ​វិញ​ទៅ​មក៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ