មើល​សម្បក​ការពារ Oppo Find X ពិត​ជា​ប្លែក

  • 2018-09-07 02:10:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Find X ជា​ស្មាតហ្វូន​កំពូល​មួយ​របស់​ Oppo ដែល​មាន​រចនាបថ​អេក្រង់​លាត​ពេញ​ផ្ទៃ​គ្មាន​ក្បាល​ឆក​ ដោយ​មាន​បង្កប់​កាមេរ៉ា​នៅ​ក្នុង​តួ​ខ្លួន។ ដោយ​សារ​តែ​កាមេរ៉ា​ដែល​លាន​ចេញ​នេះ តម្រូវ​ឲ្យ​ Find X មាន​ស្រោម​ការពារ​ខុស​​ប្លែក​ពី​ស្មាតហ្វូន​ដទៃ។

សម្បក​ការពារ​សម្រាប់​ Find X មាន​ចែក​ចេញ​ជា​បំណែក​ៗ​ចំនួន​បី មាន​ស្រោម​ការពារ​តួ​ខ្លួន និង​ស្រោម​សម្រាប់​ការពារ​ផ្នែក​ខាង​លើ​ រួម​ទាំង​ខាង​ក្រោម។ តាម​វីដេអូ​បង្ហាញ​ខាង​ក្រោម​នេះ ស្រោម​ការពារ​ពិសេស​របស់​ Find X អាច​ការពារ​បាន​ទាំង​កាមេរ៉ា​ដែល​លាន​ចេញ​មក​ក្រៅ​បាន​ថែម​ទៀត​ផង។

សម្បក​ការពារ​ដែល​បង្ហាញ​ខាង​លើ​នេះ​​ផលិត​ដោយ​ក្រុមហ៊ុន​ GKK ដោយ​មាន​លក់​លើ​វិបសាយ​ AliExpress ក្នុង​តម្លៃ​ត្រឹម​ ៤ ដុល្លារ​ប៉ុណ្ណោះ៕​​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម