មួយ​បាត​ស្បែក​ជើង​របស់​​កីឡាករ​អាល្លឺម៉ង់ ធ្វើ​ឲ្យ Pavard ស្ទើរ​រយះ​ក

  • 2018-09-07 02:50:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ​​បារាំង Benjamin Pavard បង្ហាញ​អាការៈ​ឈឺ​ក​យ៉ាង​ខ្លាំង បន្ទាប់​​ពី​កីឡាករ​ Antonio Rudiger របស់​អាល្លឺម៉ង់​ជាន់​ចំ​ក​របស់​គេ អំឡុង​ពេល​ប្រកួត​ក្នុង​ពាន  Nations League យប់​មិញ។

ក្នុង​ប្រកួត​ទី​១​នៅ League A  ម្ចាស់​ផ្ទះ​អាល្លឺម៉ង់​បាន​ប្រកួត​ស្មើ​គ្នា​ជាមួយ​ជើង​ឯក​ World Cup ថ្មីថ្មោង​បារាំង​ក្នុង​លទ្ធផល ០ទល់​នឹង​០។ ហេតុការណ៍​របួស​របស់ Pavard បាន​កើត​ឡើង​​នៅ​នាទី​ទី​៣​ បន្ទាប់​ពី​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​ចាប់​ផ្ដើម​ការ​ប្រកួត​នៅ​វគ្គ​ទី​មួយ។

សកម្មភាព​នោះ ខ្សែ​ការពារ Rudiger បាន​​ប្រឹង​រត់​អូស​បាល់​ពី​ស្លាប​ឆ្វេង​ដើម្បី​កាត់​ចូល​ក្នុង។ តែ​​អំឡុង​ពេល​នោះ Pavard ត្រូវ​បំពេញ​តួនាទី​ខ្លួន​រត់​ទៅ​ឈូស​បាល់​ចេញ​​រួច​ក៏​ប៉ះ​នឹង​ជើង​របស់ Rudiger តែ​ម្ដង។ Pavard វ័យ​២២​ឆ្នាំ​ត្រូវ​បាន​គ្រូ​ពេទ្យ​នាំ​ចេញ​ក្រៅ​ទីលាន​បណ្ដោះ​អាសន្ន ខណៈ​​ត្រង់​ក​​មាន​ស្នាម​ឆូត​ក្រហម​ជា​ច្រើន។

យ៉ាង​នេះ​ក្ដី របួស​នេះ​មិន​​មិន​អា​បង្អាក់​ការ​លេង​របស់ Pavard បាន​ទេ គឺ​អាច​ចូល​លេង​រហូត​ចប់​៩០​នាទី។ កីឡាករ​របស់ Stuttgart រូប​នេះ​ក៏​ជា​សមាជិក​សំខាន់​​ជួយ​បារាំង​ឈ្នះ​ជើង​ឯក World Cup នៅ​ប្រទេស​រុស្សី​ផង​ដែរ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ