ចាប់ខ្លួនបុរសចិនម្នាក់ ក្រោយដៀលប្រជាជនកេនយ៉ាថា "មុខដូចស្វា” (មានវីដេអូ)

  • 2018-09-07 03:56:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជន​ជាតិ​ចិន​ម្នាក់ រស់​នៅ​ក្នុង​ប្រទេស​កេនយ៉ា​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ក្រោយ​ថត​វីដេអូ​និយាយ​មើល​ងាយ​ពូជ​សាសន៍​រួច​បង្ហោះ​ក្នុង Youtube។

នៅ​ក្នុង​វីដេអូ​រយៈ​ពេល ២​នាទី​ជាង គេ​ឃើញ​បុរស​ឈ្មោះ Lui Jiaqi ទំនង​ជា​មាន​ទំនាស់​ជាមួយ​បុរស​អ្នក​ថត​វីដេអូ​ដែល​ជា​បុគ្គលិក​របស់​លោក។ លោក Lui និយាយ​ថា "ប្រជាជន​កេនយ៉ា​ទាំង​អស់ មើល​ទៅ​ដូច​សត្វ​ស្វា​អញ្ចឹង សូម្បី​តែ​ប្រធានាធិបតី Uhura Kenyatta ក៏​មុខ​ដូច​ស្វា​ដែរ។” បន្ទាប់មក​ បុរស​ជា​បុគ្គលិក បាន​តប​ទៅ​បុរស​ជន​ជាតិ​ចិន​វិញ​ថា ឲ្យ​ត្រលប់​ទៅ​កាន់​ប្រទេស​របស់​ខ្លួន​វិញ​ទៅ​បើ​មិន​ពេញ​ចិត្ត​រស់​នៅ​ទី​នេះ។

ភ្លាម​នោះ លោក Lui ខឹង​សម្បារ​កាន់​តែ​ខ្លាំង​ឡើង​រួច​ប្រើ​ពាក្យ​ធ្ងន់​ៗ​ថា "ខ្ញុំ​មិន​សាកសម​រស់​នៅ​ទី​នេះ​ទេ ព្រោះ​ខ្ញុំ​មិន​ចូល​ចិត្ត​មនុស្ស​មុខ​ស្វា។ ខ្ញុំ​មិន​ចង់​និយាយ​រក​ជន​ជាតិ​អ្នក​ឯង​ទេ ព្រោះ​ពួក​គេ​មាន​ក្លិន​អាក្រក់, ក្រ, ឡប់​សតិ ហើយ​ស្បែក​ខ្មៅ​ទៀត។ ប៉ុន្តែ​ខ្ញុំ​ចេះ​តែ​ទ្រាំ​រស់​នៅ​ទី​នេះ ដោយ​សារ​លុយ​វា​សំខាន់​ជាង​ប៉ុណ្ណោះ។”

វីដេអូ​នេះ ត្រូវ​បាន​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម Twitter កេនយ៉ា ហើយ​ធ្វើ​ប្រជាជន​ទាំង​អស់​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ចំពោះ​បុរស​ជនជាតិ​ចិន​ខាង​លើ។ យោង​តាម​​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កេនយ៉ា​ឲ្យ​ដឹងដ​ថា "លិខិត​អនុញ្ញាត​ការងារ​របស់​បុរស​ខាង​លើ ត្រូវ​បាន​លុប​ចោល​ហើយ​រូប​គេ​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ប្រទេស​ដោយ​សារ​ការ​ប្រកាន់​ពូជ​សាសន៍។”

នេះ​មិនមែន​ជា​លើក​ទី ១ ទេ​ដែល​ជនជាតិ​ចិន​ក្នុង​ប្រទេស កេនយ៉ា​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ប្រកាន់​ពូជ​សាសន៍ ដោយ​កាល​ពី​បី​ឆ្នាំ​មុន ភោជនីយដ្ឋាន​ចិន​មួយ​នៅ​ក្នុង​រដ្ឋធានី ណៃរ៉ូប៊ី​ត្រូវ​បាន​អាជ្ញាធរ​បិទ​ទ្វារ​ដោយ​សារ​ហាម​ប្រាម​មិន​ឲ្យ​ជនជាតិ​ស្បែកខ្មៅ​ចូល​ទទួល​ទាន​អាហារ​ក្រោយ​ម៉ោង ៥​ល្ងាច៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Scmp   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម