ទស្សនិកជន​ប្រហោងពោះស្ទើរគ្រប់​វិនាទី ព្រោះក្បាច់​សម្ដែង​សែន​គ្រោះថ្នាក់​របស់​ប្ដីប្រពន្ធ១គូនេះ

  • 2018-09-07 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្បាច់​ពត់ពែន​ខ្លួន​រប​ស់​ប្ដីប្រពន្ធ​ដែល​ជា​ដៃគូ​សម្ដែង​សៀក​ Duo Transcend ពិត​ជា​ធ្វើ​ឲ្យ​គ្រប់​គ្នា​ប្រហោង​ពោះ​ស្ទើរ​មិន​លស់ពេល​ ដោយសារ​គ្រប់​ឈុត​នោះ​សុទ្ធ​តែ​បង្កប់​ភាព​គ្រោះ​ថ្នាក់។

ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​ Duo Transcend​ កាន់​តែ​បង្ហាញ​ចេញនូវក្បាច់​ពិសេសៗ​ ស្រប​ពេល​វគ្គ​ប្រកួត​កាន់​តែ​ស៊ីសាច់​ហុតឈាម។ ស្ថិត​ក្នុង​សប្ដាហ៍​ដំបូង​នៃ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ បេក្ខភាព​ ២​នាក់​នេះ​បាន​សម្ដែង​យោល​ខ្លួន​លើ​ទោង​ គ្រវីគ្រវាត់​ចុះ​ឡើង​ ធ្វើ​ឲ្យ​អ្នក​មើល​នៅពីមុខស្ញើប​ពោះ​គ្រប់គ្នា​ ព្រោះ​បើ​ភ្លាត់​តែ​ប​ន្តិច​ ពួកគេ​នឹង​អាចធ្លាក់​មក​មាន​គ្រោះ​ថ្នាក់។

បន្ទាប់​មក​ទៀត​ដល់​វគ្គ​ពាក់​ស្បែក​ជើង​ស្គី​រាំ​ពត់ពែន​លើ​ឆាក​ព័ទ្ធជុំវិញដោយភ្លើងវិញ​ម្ដង​ ក៏​រឹត​តែ​គ្រោះថ្នាក់ ព្រោះ​ខាង​តូ​ប្រុស​ត្រូវ​លើក​តួ​ស្រីគ្រវី​ខ្លួន​ពេញ​ឆាក។ បើ​ទប់​មិន​ជាប់​នោះ​ គ្រោះ​ថ្នាក់​ក៏​នឹង​កើត​មាន​ជា​យថាហេតុដែរ។

ទស្សនា​ការសម្ដែងដូចខាង​ក្រោម៖

ជាលទ្ធផល​ Duo Transcend ក៏​បាន​ជាប់​ទៅ​វគ្គ​បន្ត​ មាន​ន័យ​ថា​ពួកគេ​នឹង​ត្រូវ​ត្រៀម​ខ្លួន​ទៅ​ប្រកួត​ជាមួយ​បេក្ខជន​ផ្សេង​ទៀត​នៅ​វគ្គ​ ផ្ដាច់​ព្រ័ត្រ ដើម្បី​រក​ជើង​ខ្លាំង​ប្រចាំ​រដូវកាល​ថ្មី៕

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម