កម្សត់​ស្រក់​ទឹក​ភ្នែក "បញ្ចាំចិត្ត" រៀប​រាប់​ពី​នារី​ម្នាក់​រង់ចាំ​ផ្លូវ​សង្សារ​ដែល​ភ្លេច​សន្យា​រហូត​ដល់​ស្លាប់

  • 2018-09-08 03:10:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្រៀង​ក្នុង​សាច់​រឿង (OST) សំនៀង​របស់​តារាវតី ក្នុងបទ "បញ្ចាំចិត្ត" ពិត​ជា​អង្រួន​អារម្មណ៍​អ្នក​ស្តាប់​ឲ្យ​ខ្លោចផ្សារ​ ស្រស់ទឹកភ្នែកទៅ​តាម​អត្ថន័យ​សាច់​រឿងដ៏​កម្សត់​របស់​តួអង្គ​នាង សូរីយា ដែល​ទន្ទឹង​ចាំ​ផ្លូវ​សង្សារ​បណ្តូល​ចិត្ត​រហូត​គាំគ្រា​ដល់​ស្លាប់ ដោយ​បន្សល់​ទុក​នូវ​កូន​ប្រុស​ម្នាក់។

សូរីយា គឺ​ជា​នារី​កំព្រា​ម្នាក់ ត្រូវ​បាន​លោក សួន ជា​ចៅ​ហ្វាយ​ស្រុក​សេរី​សោភ័ណ ចាប់​ចិត្ត​ប្រតិព័ទ្ធរំលង​ប្រពៃណី រហូត​មាន​ផ្ទៃពោះ។ ក្រោយ​មក​លោក សួន ត្រូវ​រាជការ​ផ្លាស់​ទៅ​នៅ​ភ្នំពេញ ចាក​ចេញ​ពី​ សូរីយា ឲ្យ​នៅ​កណ្តោច​កណ្តែង​តែ​ម្នាក់​ឯង ដោយ​ទុក​ចិញ្ចៀន​បញ្ចាំ​ចិត្ត​មួយ​វង់​ឲ្យ​នាង ហើយ​សន្យា​ថា​នឹង​ត្រឡប់​មក​រក​នារី​ជនបទ​នេះ​វិញ។

សូរីយា និងលោក សួន​

អ្វីៗ​បាន​ត្រឹម​ជា​ពាក្យ​សន្យា​ប៉ុណ្ណោះ នារី​កំព្រា សូរីយា បាន​ត្រឹម​រង់ចាំ​ផ្លូវ​លោក​ចៅហ្វាយ​ស្រុក​វិលវិញ​ទាំង​ចិត្ត​ផ្សារ ព្រោះ​លោក សួន ត្រូវ​រៀបការ​ជាមួយ​នារី​ផ្សេង​តាម​បំណង​ម្តាយ។ក្រោយ​ទទួល​ដំណឹង​​នេះ សូរីយា ធ្លាក់​ខ្លួន​ឈឺ​រីងរៃ រហូតដល់​ស្លាប់ ដោយ​បន្សល់​ទុក​ឈាម​មួយ​តំណក់ សល់​ពី​កំហុស​ស្នេហ៍​ក្រៅ​តម្រា។

"បញ្ចាំចិត្ត" និពន្ធ​ឡើង​ដើម្បី​ដាក់​បញ្ចូល​នៅ​ក្នុង​ភាគយន្ត​ភាគ​រឿង "សូផាត" ដែល​បទ​នេះ​ច្រៀង​ដោយ កញ្ញា តារាវតី និពន្ធ​ទំនុក​ច្រៀង​ដោយ Karram និង​សម្រួល​ភ្លេង​ដោយ អិន សំណាង។

ភាពយន្ត​ភាគ​ដែល​បំលែង​ចេញ​ពី​ប្រលោម​លោក​ដ៏​ល្បី​ល្បាញ​របស់​អ្នក​និពន្ធ រីម គីន មាន​ដាក់​ឲ្យ ទស្សនា​នៅ​លើ App Soyoដោយ​សេរី ១២ភាគដំបូង រៀង​រាល់​ថ្ងៃ​សុក្រ និង​សៅរ៍ ចាប់​ពី​ថ្ងៃទី៧ ខែ​កញ្ញា​នេះ​ត​ទៅ។ មាន Soyo ឬនៅ? បើ​មិន​ទាន់​មាន ប្រិយមិត្ត​អាច​ទាញ​យក Soyo ដោយ​ឥត​គិត​ថ្លៃ ​តាម​តំណ​ខាង​ក្រោម​នេះ៖

App Store: https://goo.gl/Fzx11s Play Store: https://goo.gl/fgJbtB​

អត្ថបទ៖ ដេត ធន្នី