មាន​ទាំង​លាងឃ្លាំង ចុះ​ផង ថែម​ផង ត្រូវ​ម៉ាច់​សម្រាប់ Shopping ចុង​សប្ដាហ៍​នេះ

  • 2018-09-08 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មិន​ចេះ​​តិច​ទេ ហាង​សម្លៀក​បំពាក់ ហាង​អាហារ និង​ផ្សារ​ទំនើប​នានា​បាន​ផ្ដល់​ជូន​ការ​លក់​បញ្ចុះ​តម្លៃ​ពិសេស​សម្រាប់​ចុង​សប្ដាហ៍​នេះ។ ឆែក​មើល​បន្តិច​មើល៍​ ក្រែង​មាន​របស់​​ត្រូវ​ចិត្ត!

១. ផ្សារ​ទំនើប AEON Mall Phnom Penh៖

  • បញ្ចុះតម្លៃ​​រហូតដល់ ៧០% ​ លើ​សំលៀកបំពាក់ បុរស នារី ​និង​កុមារតូចៗ ​កាបូប និង គ្រឿងលំអ​ផ្សេងៗ​នៅជាន់ទី១ និង ជាន់ទី២។
  • ចាប់​ពី​ថ្ងៃ​នេះ រហូតដល់ ថ្ងៃទី ១៦ ​កញ្ញា ២០១៨។
  • ព័ត៌មាន​បន្ថែម​ចូល​មើល Facebook៖ AEON Cambodia

២. ផ្សារ​ទំនើប Lucky Supermarket៖

  • កំពុងមាន​កម្មវិធី​ទិញ​មួយ​ថែម​មួយ​ លើ​ទំនិញ​ជា​ច្រើន​ប្រភេទ។
  • ពី​ថ្ងៃ​នេះ​ ដល់​ថ្ងៃ​ទី ៣០ កញ្ញា ២០១៨។
  • ព័ត៌មាន​បន្ថែម​ចូល​ទៅ​ Facebook៖ Lucky Supermarket

៣. ផ្សារ​ទំនើប Cambodia SuperStore

  • កំពុង​មាន​ការ​បញ្ចុះ​តម្លៃ ២០% លើ​គ្រប់​មុខ​ទំនិញ​នៅ​ថ្ងៃ​អាទិត្យ​នេះ។
  • ព័ត៌មាន​បន្ថែម​ចូល​មើល Facebook Page៖ Cambodia SuperStore

៤. ផ្សារ​ទំនើប Sorya Center Point

  • នឹង​មាន​ការ​បញ្ចុះ​តម្លៃ​ច្រើន នៅ​ក្នុង​ហាង​លក់​​សម្លៀកបំពាក់ ក្លឹប​ហាត់​ប្រាណ និង​ហាង​អាហារ​នានា។
  • នៅ​ថ្ងៃ​ទី ១៥ កញ្ញា ខាង​មុខ។
  • ព័ត៌មាន​លម្អិត​ទាក់ទង​លេខ 070 888 079 ឬ​ Facebook៖ Sorya Center Point

៥. ហាង​ការ៉េម Diary Queen

  • ប្រម៉ូសិនថ្មី ទិញ១ ថែម១ សម្រាប់​ការ៉េម​ថេកហូម រសជាតិ​សូកូឡា​ត្រាហ្វល់ នៅ​គ្រប់​សាខា​លើក​លែង​តែ​សាខា​ព្រលាន​យន្តហោះ
  • ​ចាប់​ពី​ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៨ នេះតទៅ
  • ចូល​មើល​ព័ត៌មាន​បន្ថែម​នៅ Facebook៖ Diary Queen

៦. Domino Pizza

  • បញ្ចុះ​តម្លៃ ៥០% សម្រាប់​​ការ​ដឹក​ជញ្ចូន​ទៅ​ដល់​ផ្ទះ លើ​ភីហ្សា​ខ្នាត​កណ្ដាល និង​មធ្យម។
  • សួរ​ព័ត៌មាន​បន្ថែម​ជា​មួយ​លេខ 18002020 ឬ​ Facebook៖ Domino Pizza

៧. ហាង iOne

  • ចុះ​តម្លៃ​រហូត​​ដល់ ២០០ ដុល្លារ និង​កាដូ​បន្ថែម​ជា​ច្រើន សម្រាប់​អ្នក​មាន​កាត​សិស្ស និង​កាត​បុគ្គលិក។
  • ​ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ ១៥ កញ្ញា ២០១៨។
  • ដឹង​ព័ត៌មាន​បន្ថែម​ដោយ​ចូល​ទៅ​កាន់ Facebook៖ iOne Cambodia ឬ​​ខល​ទៅ​លេខ 023 99 88 89

៦. ហាង​លក់​សម្ភារៈ​កីឡា Decathlon

  • កំពុង​លក់​លាង​ឃ្លាំង​លើ​ទំនិញ​ស្អាតៗ​ជា​ច្រើន រហូត​អស់​ពី​ស្ដុក។
  • ទីតាំង​នៅ​ផ្សារ​ទំនើប​ AEON Mall Sen Sok City
  • ទាក់​ទង​លេខ 099 777 519 ឬ​ចូល​មើល Facebook៖ Decathlon

អត្ថបទ៖ សុខណា