iPhone អេក្រង់​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ អាច​នឹង​ប្រើ​ឈ្មោះ​ប្លែក​បំផុត

  • 2018-09-07 07:25:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone បី​ម៉ូដែល​​ដែល​គេ​រំពឹង​ថា​ Apple ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី​ ១២ ខែ​កញ្ញា​ខាង​មុខ​ មាន​​ទំហំ​អេក្រង់​ខុសៗ​គ្នា​ មាន​អេក្រង់​ទំហំ​ ៥,៨ អ៊ីញ/៦,១ អ៊ីញ និង ៦,៥​ អ៊ីញ។

៦,៥ អ៊ីញ​ជា​ទំហំ​អេក្រង់​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ iPhone ដែល​​មាន​អាយុកាល​ ១០ ឆ្នាំ​នេះ។ វិបសាយ​ 9to5Mac បាន​ចេញ​ផ្សាយ​ថា​ iPhone អេក្រង់​ធំ​នេះ​នឹង​ប្រើ​ប្រាស់​ឈ្មោះ​ថា​ "iPhone XS Max” ជំនួស​ឲ្យ​ការ​ប្រើ​ពាក្យ​ Plus ដូច​ឆ្នាំ​មុនៗ។

ឈ្មោះ​ថ្មី​នេះ​ត្រូវ​បាន​គេ​ដឹង​តាម​រយៈ​បុគ្គល​ពីរ​រូប​​ដែល​ដឹក​ស៊ី​ជម្រៅ​ពី​ការ​ដើរ​ទីផ្សារ​របស់​ Apple។ 9to5Mac ជា​វិបសាយ​ដែល​ធ្លាប់​បាន​បញ្ចេញ​រូបរាង​ផ្លូវ​ការ​ដំបូង​នៃ iPhone ជំនាន់​ថ្មី និង​បញ្ជាក់​​​ពី​ឈ្មោះ​ iPhone XS​។

iPhone បី​ម៉ូដែល​មាន​មួយ​​ម៉ូដែល​តម្លៃ​ធូរ​ថ្លៃ​ប្រើ​ប្រាស់​អេក្រង់​ LCD តួ​ខ្លួន​ផលិត​ពី​អាលុយមីញ៉ូម។ ចំណែក​ពីរ​ម៉ូដែល​ទៀត​មាន​ប្រើ​ប្រាស់​អេក្រង់​ OLED ​តម្លៃ​ថ្លៃ មាន​តួ​ខ្លួន​ផលិត​ពី​ដែក​អ៊ីណុក (Stainless Steel)៕​​​​​​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី