Ronaldo សុំ​ថែម​អង្គរក្ស​៣​នាក់​ទៀត ដើម្បី​បង្កើន​សុវត្ថិភាព​នៅ​អ៊ីតាលី

  • 2018-09-07 08:23:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ស្នើ​សុំ​បន្ថែម​អង្គរក្ស​៣​នាក់​ទៀត​ពី​ក្លឹប Juventus ព្រោះ​​គេ​ភ័យ​ខ្លាច​អំពី​សុវត្ថិភាព​គ្រួសារ​​និង​ខ្លួន​គេ​ផ្ទាល់​​នៅ​ប្រទេស​អ៊ីតាលី។

តារា​របស់​ព័រទុយហ្គាល់​តែងតែ​ត្រូវ​បាន​អ្នក​គាំទ្រ​រោម​ជុំ​ជិត​ក្នុង​ទីក្រុង Turin ចាប់​​តាំង​​ផ្ទេរ​មក​កាន់ Juventus ក្នុង​រដូវ​ក្ដៅ​នេះ។ តាម​ការ​ឲ្យ​ដឹង កីឡាករ​វ័យ​៣៣​ឆ្នាំ​បាន​​សុំ​អង្គរក្ស​ប្រចាំ​ខ្លួន​ថែម​ទៀត ដើម្បី​​ការពារ​​ជីវិត​របស់​គេ​ដែល​រស់​នៅ​ក្នុង​ប្រទេស​ថ្មី។

ចំនួន​អ្នក​ទស្សនា​ផ្ទាល់​​ក្នុង​ប្រកួត​របស់ Juventus​ ប៉ុន្មាន​ប្រកួត​នេះ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់សំគាល់​បន្ទាប់​ពី​​ទិញ​យក​ម្ចាស់​ពាន Ballon d'Or  ៥​សម័យ​ចូល​ ពី​ក្លឹប Real Madrid។ យ៉ាងណាមិញ​​​ធ្លាប់​ជា​កីឡាករ​ពូកែ​រក​គ្រាប់​បាល់ តែ​លេង​៣​ប្រកួត​ឲ្យ Juventus កន្លង​ទៅ Ronaldo មិន​​ទាន់​រក​បាន​មួយ​គ្រាប់​នៅ​ឡើយ​ទេ៕


ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី