ព្រឺ​សម្បុរ! វីដេអូ​ 3D Animation ជាង១នាទី បង្កប់ន័យរក្សាសម្បត្តិវប្បធម៌ ច្នៃប្រឌិតដោយកូនខ្មែរ

  • 2018-09-07 09:48:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ 3D Animation មាន​រយៈ​វេលា​ជាង ១ នាទី បង្កើត​ឡើង​ដោយ យុវជន២ រូប ឈ្មោះ ស្ពាយ សាណាកា និង សឿន សុភាស់ មើលហើយព្រឺ​សម្បុរ។ សាច់​ភ្លេង​ និង​រូបភាព​យ៉ាង​ច្បាស់​ល្អ​គួរ​គាប់​ភ្នែក​ លើស​ពី​នោះ​ទៀត​គឺ វីដេអូ​ខ្លី​នេះ​បង្កើត​ឡើង​ចេញ​ពី​ក្ដី​ស្រមៃ​របស់​ ដោយ​បង្កប់​អត្ថន័យ​រក្សា​វប្បធម៌​។

យុវជន​ម្នាក់​តំណាង​ក្រុម​ផលិត ឈ្មោះ ស្ពាយ សាណាកា បានប្រាប់ឱ្យ​ដឹង​ថា​ ក្រុម​ការងារ​ចំណាយ​ពេល​ប្រហែល​មួយ​អាទិត្យ​ដើម្បី​រៀប​ចំ​ផលិត​វីដេអូ​ខ្លី​នេះ​ ក្នុង​គោល​បំណង​ផ្ញើសារ​បង្ហាញ​ពី​ទស្សនៈ​ការពារ​វប្បធម៌​ជាតិ​ខ្មែរ​។ ​ក្នុង​វីដេអូ យើង​ឃើញ​មាន​បុរស​ម្នាក់​ដើរ​កាត់​ទី​មួយ​ដែល​មាន​សំឡេង​ដ៌​ព្រឺព្រួច ហាក់​ដូច​ជា​ទីវាល​រហោឋាន​ដែល​កប់​ចោល​ក្នុង​កណ្ដាល​ព្រៃ​គ្មាន​អ្នក​អើពើ​។

ស្ពាយ សាណាកា
សឿន សុភាស់

ចង់ដឹងថា វីដេអូខ្លីនេះល្អបែបណា តោះ ទស្សនា​ទាំងអស់គ្នា៖

រូបភាព និងវីដេអូ ផ្តល់សិទ្ធិដោយ៖ Spy Sanaka

អត្ថបទ៖ Sunny