ម្ចាស់អាជីវកម្មទាំងនេះ ឡើងយីអ៊ុនស្រឺតៗ ក្រោយល្បីលើបណ្ដាញសង្គម(វីដេអូ)

  • 2018-09-08 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

ក្រោយ​មាន​គេ​ស្គាល់​ និង​ល្បី​​លើ​​​​បណ្ដាញ​សារព័ត៌មាន​ ​សង្គម​ហ្វេសបុក​ និង​youtube ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ នៅ​​​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ហាក់​សប្បាយ​រីករាយ​ខ្លាំង ​ព្រោះ​តែ​​មុខរបរ​កាក់កប ខ្លះ​សឹង​តែ​ផលិត​មិន​ទាន់​ផង ​។ ​ភាព​ល្បីល្បាញ​នេះ​ កើតឡើង​ដោយសារ​ម្ចាស់​អាជីវកម្ម​បានបង្ហាញ​សមត្ថភាព និង​ផលិតផល​របស់​ខ្លួន​​ដែល​មិនសូវ​មាន​អ្នក​ស្គាល់​​ តាមរយៈ​​គម្រោង "ផ្លូវទៅស្រុកវគ្គ២" (RoadHome2) បាន​ចុះ​ទៅ​ផ្ទាល់​ដល់​កន្លែង​អាជីវកម្ម​ចំនួន ៥០ ​នៅ​តាម​បណ្ដា​ខេត្ត និង​រាជធានី។

ម្ចាស់អាជីវកម្ម​ទាំង​នោះ​​លើក​ឡើ​ង​ថា​ការ​ជួយ​ផ្សព្វ​ផ្សាយ​តាមរយៈ​​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ស្ថាប័ន​ព័ត៌មាន​ពិតជា​មាន​សារៈសំ​ខាន់​​ក្នុងការ​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ពួកគាត់​មានការ​រីកចម្រើន និង​ទទួល​បាន​ការ​គាំទ្រ។

សូម​ស្ដាប់​បទ​សម្ភាស​ខ្លីៗ​ពី​សហគ្រិន​នៅ​តាម​ខេត្ត​រៀប​រាប់​ចំណូល​​អាជីវកម្ម​ មុន និង​ក្រោយ​គម្រោងផ្លូវទៅស្រុកវគ្គចុះទៅដល់​៖ ​

​​​​​​


អត្ថបទ៖ ស៊ិន សាវ៉េត