Google គ្រោង​ដាក់​បង្ហាញ Pixel 3 ក្រោយការប្រកាស​ iPhone X ជាងមួយខែ

  • 2018-09-08 02:26:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Google នឹង​ប្រកាស​បង្ហាញ​ស្មាតហ្វូន​ជំនាន់​ក្រោយ Pixel 3/Pixel 3 XL នា​ថ្ងៃ​ទី ៩ ​តុលា ឆ្នាំ ២០១៨ នេះ ក្នុង​ទីក្រុង New York ខុស​ពី​ព្រឹត្តិការណ៍​ឆ្នាំ​ទៅ​ធ្វើ​ឡើង​ក្នុង​ទីក្រុង Mountain View រដ្ឋ California។

ផ្តល់​ជូន​ឲ្យ​ទស្សនា​តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​លើ​គេហទំព័រ YouTube ពោល​គឺ​កាលបរិច្ឆេទ​នេះ​ក្រោយជាង ៣០ ​ថ្ងៃ​ធៀបនឹងការ​ដាក់​បង្ហាញ iPhone XS នា​ថ្ងៃ​ទី ១២ កញ្ញាពី​សំណាក់​គូប្រជែងយក្ស Apple។

ចំពោះ​លក្ខណៈ​សម្បត្តិ​រំពឹង​ទុក Pixel 3 បន្ត​ប្រើប្រាស់​កាមេរ៉ា​ខាង​ក្រោយ​មួយ​គ្រាប់​ដដែល តែ​អភិវឌ្ឍ​គុណភាព​ឲ្យ​ប្រសើរ​ជាង​មុន ខណៈ​កាមេរ៉ា​មុខ​ភ្លោះ​ពីរ​គ្រាប់​មិន​ទាន់​បង្ហើប​ទំហំ​មេហ្គាភិកសែល លាយ​ឡំ​ការ​បំពាក់​ឈីប​ជំនាន់​ក្រោយ Qualcomm Snapdragon 845 គាំទ្រ​មុខងារ​សាក​ថ្ម​ឥត​ខ្សែ Qi Wirelss ដោយ​ធុន​តូច Pixel 3 ​ប្រើ​អេក្រង់ ៥,៥ អ៊ីញ កម្រិត ២ ១៦០ x ១ ០៨០ ភីកសែល នេះ​ផ្អែក​តាម​ព័ត៌មាន​បែកធ្លាយ​កន្លង​មក៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម