ចំណេញ​បណ្ដោយ! កក់សំបុត្រមើល 4DX ចុះតម្លៃ ២៥% ហើយ ស្រួលចិត្តមួយចប់

  • 2018-09-08 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ពេល​នេះ​ទៅ អតិថិជន​អាច​កក់​សំបុត្រ​មើល​រឿង 4DX នៅ​គ្រប់​សាខា​មួយ​ណា​ក៏​បាន​របស់​រោង​ភាពយន្ត​ Major Cineplex តាម​រយៈ​​កម្មវិធី​ក្នុង​ទូរសព្ទ​ដៃ truemoney បាន​គ្រប់​ពេល និង​គ្រប់​ទី​កន្លែង​ជា​មួយ​ការ​បញ្ចុះ​តម្លៃ ២៥%។

កម្មវិធី​ប្រម៉ូសិន​ដែល​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ងាយ​ស្រួល និង​សន្សំ​សំចៃ​នេះ ធ្វើ​ឡើង​ក្រោយ​កិច្ចសហការ​របស់​ក្រុមហ៊ុន truemoney និង​រោង​ភាពយន្ត Major Cineplex ដែល​ធ្វើ​ឡើង​កាល​ពី​ពេល​ម្សិលមិញ​នេះ ដោយ​​ដាក់​សម្ពោធ​ឈ្មោះ​ថ្មី​របស់ 4DX ទៅ​ជា​ 4DX by truemoney។

តាម​ការ​បញ្ជាក់​ពី​ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន truemoney លោក ឈន់ សកល បាន​និយាយ​ថា​៖ "​សម្រាប់​មុខងារ​ទិញ​សំបុត្រ​តាម​ទូរ​សព្ទ​ដៃ គឺ​អតិ​ថិ​ជន​ចំណេ​ញ​បាន ២​យ៉ាង ទី​១ ចំណេញ​ពេលវេលា។ មាន​ន័យ​ថា អតិថិជន​មិនចាំបាច់​​តម្រង់​​ជួរ​ហើយ​អស់​កៅអី​ល្អៗ​នោះ​ទេ។ ទី​២ គឺ​ចំណេញ​លុយ ព្រោះ​រាល់​ការ​ទិញ​សំបុត្រ​តាម truemoney នេង​ចំណេ​ញ​បាន​ការ​បញ្ចុះ​តម្លៃ​រហូតដល់ ២៥% ឯ​ណោះ"។

ដើម្បី​ប្រើ​សេវា​កម្ម​ចំណេញ ២ ដង ក្នុង​ពេល​តែ​មួយ​នេះ truemoney មក​ប្រើប្រាស់​ដោយ​ចូល​ទៅកាន់ App StorePlay Store

អត្ថបទ៖ សុខណា