មាន​រឿង​អី? Sane បាន​វេច​បង្វេច​​ចេញ​ពី​ជម្រើស​ជាតិ​ទាំង​កណ្ដាល​ទី​មុន​ប៉ះ ប៉េរូ ស្អែក​នេះ

  • 2018-09-08 02:43:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Leroy Sane បានរើ​ឥវ៉ាន់​ចេញ​ពី​សណ្ឋាគារ​នៅ​ទីក្រុង​ម៉ានិច របស់​​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​សម្រាប់ "ហេតុផល​ឯកជន" ហើយ​មិន​អាច​លេង​មិត្តភាព​ជាមួយ​នឹង​ប្រទេស​ប៉េរូ​នៅ​ថ្ងៃ​អាទិត្យ​នេះ​បាន​ទេ។ នេះ​បើ​តាម The Independent ទើប​បាន​ចុះ​ផ្សាយ។

ខ្សែ​បម្រើ​ស្លាប​របស់​ក្រុម Manchester City បាន​ចូល​លេង​នៅ​នាទី​ទី ៨៣ ក្នុង​ការ​ប្រកួត​ស្មើ 0-0 ជាមួយ​បារាំង​ក្នុង​ការ​ប្រកួត​បើកឆាក UEFA National League។

ហេតុផល​ផ្ទាល់​ខ្លួន​អ្វី​ដែល​នាំ​ឲ្យ Sane ចាកចោល​ក្រុម​ជម្រើស​ជាតិ​ទាំង​កណ្តាល​ទី​ដូច្នេះ​ដោយសារតែ​រូបគេ​ជាប់​ទៅ​មើល​សង្សារ​ដែល​ទើប​ឆ្លង​ទន្លេកូន​ដំបូង។ ខណៈ​ដែល​លោក Joachim Low ​ក៏​បាន​អនុញាត​ឱ្យរូបគេ​ចាកចេញ​ពី​ជម្រើស​ជាតិ​សិន​ដែរ។

Sane មិន​ត្រូវ​បាន​បញ្ចូល​ក្នុង​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ឡើយ សម្រាប់​ការ​ប្រកួត World Cup កាល​ពី​ពេល​កន្លង​ទៅ។ នៅ​រដូវ​កាល ២០១៧/១៨ នៅ​ពេល Man City លើក​ពាន Sane បាន​បង្ហាញ​ខ្លួន​ ៥០ លើក ស៊ុត​បាន ១៤ គ្រាប់ និង​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​វ័យក្មេង​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ៕

ប្រភព៖ Independent   ប្រែ​សម្រួល៖ សុខ លាងហ៊ត