១៥សន្លឹកនៃវត្ត Rong Khun នៅថៃ ប្រៀបដូចឋានសួគ៌ និងឋាននរកនៅជាមួយគ្នា

  • 2018-09-08 03:49:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្ត Rong Khun ឬ​គេ​ហៅ​ថា White Temple នៅ​ក្នុង​ប្រទេស​ថៃ ត្រូវ​បាន​កសាង​ឡើង​ដោយ​គំនិត​​ដ៏​សាមញ្ញ​មួយ។ អ្នក​បង្កើត​វត្ត​នេះ​ឡើង គឺ​ជា​វិចិត្រករ​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​សាលា​វិចិត្រ​សិល្បៈ​ថៃ លោក Chalermchai Kositpipat ដោយ​ចង់​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​វត្ត​ដ៏​ស្រស់​ស្អាត​បំផុត​នៅ​លើ​ពិភពលោក។

ប្រាកដ​ណាស់ អ្នក​ដែល​បោះ​ជំហាន​ដើរ​ចូល​ទៅ​ក្នុង​វត្ត​នេះ នឹង​ចេញ​មក​វិញ​ដោយ​មាន​អារម្មណ៍​ប្លែក។ នៅ​លើ​ភព​ផែនដី​នេះ គ្មាន​កន្លែង​ណា​ផ្សេង ដូច​វត្ត Rong Khun ឡើយ។ នៅ​ពេល​អ្នក​ឈរ​នៅ​មុខ​វត្ត​នេះ អ្នក​នឹង​មើល​ឃើញ​ដៃ​ជា​ច្រើន​ស្រវា​បោះ​មក តាម​សង​ខាង​នៃ​ផ្លូវ​ដើរ។ ផ្ទុយទៅវិញ នៅ​ពេល​ដែល​អ្នក​ឆ្លង​កាត់​ស្ពាន «ឋាននរក» នោះ​រួច អ្នក​នឹង​ត្រូវ​បាន​ស្វាគមន៍​ដោយ​រូប​សំណាក​សេនា​ឋាន​សួគ៌។

នៅ​ត្រង់​ចំណុច​នេះ អ្នក​មិន​អាច​ងាក​ត្រលប់​ក្រោយ​វិញ​បាន​ឡើយ គឺ​មាន​តែ​ឆ្ពោះ​ទៅ​មុខ​ប៉ុណ្ណោះ។ វា​ជា​និមិត្ត​រូប​នៃ​ការ​ឆ្លង​កាត់​ស្ពាន​ពី «ឋាននរក» ទៅ «ឋានសួគ៌»។ ចំណែក​ឯ​ផ្នែក​ខាង​ក្នុង​វត្ត Rong Khun វិញ គឺ​ពោរពេញ​ទៅ​ដោយ​សេចក្ដី​យោង​វប្បធម៌​សម័យ​ទំនើប ដែល​ទាក់ទង​នឹង​រូបភាព​ព្រះពុទ្ធ​សាសនា​តាម​បែប​ប្រពៃណី៕

ចុចអាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង