កម្មករ​រើស​ដប​ប្លា​ស្ទិ​ក​ដាក់​តាម​ពណ៌​ ដោយ​មិន​នឿយហត់​ ដើម្បី​យកទៅ​កែច្នៃ​ឡើងវិញ​

  • 2018-09-08 06:33:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រូបភាព​គួរឱ្យភ្ញាក់ផ្អើល​ទាំងនេះ បង្ហាញ​ពី​សកម្មភាព​កម្មករ​នៅ​រោងចក្រ​កែច្នៃ​ឡើងវិញ មួយ​នៅ​ទីក្រុង​បូ​ហ្គ្រា (Bogra) ប្រទេស​បង់​ក្លា​ដែ​សភាគ​ខាងជើង​ដើរ​លុយ​គំនរ​ដប ប្លា​ស្ទិ​កមាន​ពណ៌ និង​ទំហំ​ខុសៗ​គ្នា​ដែល​ប្រហែល​ជាមាន​ដល់​ទៅ​រាប់លាន​ដប​។

​ពួកគេ​ត្រូវ​រើស​ដប​ប្លា​ស្ទិ​ក​ទាំងនេះ​ដាក់​ដោយឡែកៗ​ទៅតាម​ពណ៌ មុនពេល​សង្កត់​វា​បញ្ចូល​គ្នា ជា​ដុំ​ធំៗ​ដើម្បី​រម្លាយ​ធ្វើ​ដប​ថ្មី​។

​រូបភាព​ទាំងនេះ​បង្ហាញថា ដប​ប្លា​ស្ទិ​ក​យ៉ាងច្រើន​លើសលប់​ត្រូវបាន​ប្រើប្រាស់​នៅ ប្រទេស បង់​ក្លា​ដែ​ស និង​នៅ​កន្លែង​ផ្សេងទៀត​ក្នុងសង្គម​ជឿនលឿន​។​

​លោក អាប់​ឌុល ម៉ូ​មីន (Abdul Momin) អាយុ ២៧ ឆ្នាំ​រស់នៅក្នុង​ក្រុង​បូ​ហ្គ្រា ដែលជា​អ្នក ថត​ផ្តិត​យក​រូបភាព​ទាំងនេះ​និយាយថា “​ប្រជាជន​នៅ​បង់​ក្លា​ដែ​ស មិនដែល​ប្រើ​ធុងសំរាម​ទេ​។ ពួកគេ​បោះ​ដប​ប្លា​ស្ទិ​ក​ចោល​ពាសវាល​ពាសកាល បោះ​ចូល​ប្រភពទឹក ប្រឡាយ និង​ទន្លេ​ស្ទឹង​។ ពួកគេ​លក់​ដប​ទាំងនោះ​ក្នុង​តម្លៃថោក ហើយ​ឈ្មួញកណ្តាល​លក់​វា​បន្ត​ទៅឱ្យ​រោងចក្រ​កែច្នៃ​។ បន្ទាប់មក​ដប​ថ្មី​ក៏​ចេញមក​នៅ​ពីរ​បី​ថ្ងៃក្រោយ​”៕

ចុចអាន៖

ប្រភព ៖ រស្មីកម្ពុជា

អត្ថបទពេញនិយម