អត់បាច់ចាយ​លុយ ក៏ចូលមើលFriendly Match រវាង ខ្មែរ-ម៉ាឡេស៊ី បានដែរ

  • 2018-09-09 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់​ទាត់​មិត្តភាព​អន្តរជាតិ កម្ពុជា-ម៉ាឡេស៊ី បាន​ត្រលប់​មក​​វិញ​ហើយ ដោយ​លើក​នេះ​កម្ពុជា​នឹង​ធ្វើ​ជា​​ម្ចាស់​​ផ្ទះ ជា​មួយ​ការ​ណាត់​គ្នា​ប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​ថ្ងៃ​ទី ១០ កញ្ញា ចាប់​ពី​ម៉ោង ៦ កន្លះ​ល្ងាច​ត​ទៅ។

SMART ដែល​ជា​​អ្នក​ឧបត្ថម្ភ​ធំ​លើ​ការ​ណាត់​ជួប​ជា​ថ្មី​នេះ នឹង​មាន​ចែក​ជូន​សំបុត្រ​ចូល​ទស្សនា​ដោយ​​ឥត​គិត​លុយ ដោយ​អ្នក​គ្រាន់តែ​ចូល​រួម​លេង​ល្បែង​កម្សាន្ត​សប្បាយ​ណា​មួយ​នៅ ​Booth របស់ SMART ដែល​​បាន​​ត្រៀម​​ស្វាគមន៍​​ប្រិយមិត្ត​ជា​​ការ​​ស្រេច​តាំង​​ពី​​ម៉ោង ២​រសៀល​​ម្ល៉េះ នៅ​ក្នុង​​​ពហុ​​កីឡា​​ដ្ឋាន​​ជាតិ​​​អូឡាំពិក​។ ​

កុំភ្លេចណា៎! មុន​ពេល​ការ​ប្រកួត​​មកដល់​ ឆៀង​ទៅ​លេង​ល្បែកកម្សាន្ត​រីក​រាយ​នៅ​​ស្តង់ Smart បានទាំងសប្បាយ ហើយ​ឈ្នះសំបុត្រ​ទៀត។ ក្នុងនោះ​មាន​សកម្មភាព​ជា​​ច្រើន​ដូច​ជា ជណ្ដើរ​រអិល ទាត់​បាល់​បណ្ដួល​ដប និង​ហ្គេម​ជា​ច្រើន​ប្រភេទ​​ផ្សេង​ទៀត​៕

ដោយ៖​ សុខណា