កំពុងបុកពោះហើយ តារា ៤ រូបចាំស្តាប់លទ្ធផលប្រឡងបាក់ឌុបយ៉ាង​អន្ទះសា

  • 2018-09-09 06:00:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ ២០១៨ នេះសង្កេតឃើញថាមានតារាប្រុសស្រី កំពុងល្បីល្បាញ ៤រូបដែលមានអ្នកគាំទ្រច្រើន កំពុងត្រៀមខ្លួនទទួលពត៌មានយ៉ាងអន្ទះសារ​ពីលទ្ធផលប្រឡងបាក់ឌុបឆ្នាំ ២០១៨ នេះ។

រូបភាពពី៖ ក្រសួងអប់រំ យុវជន និងកីឡា MoEYS Cambodia

បើតាមការប្រកាសរបស់ Page ផ្លូវការរបស់ ក្រសួងអប់រំ យុវជន និងកីឡា MoEYS Cambodia ឆ្នាំនេះ បេក្ខជនប្រឡង​ជាប់ទូទាំង​ប្រទេស​​មាន​ចំនូន ៧៥ ០៥៩ នាក់​ ត្រូវ​​ជា​៦៦.២១% ច្រើន​ជាង​ឆ្នាំ​២០១៧​ ដែល​មាន​តែ​៦៣.៨៤%។

បេក្ខជន និទ្ទេស​ A ២៩០ នាក់ បេក្ខជន និទ្ទេស​ B ១​ ៥៣២ នាក់ បេក្ខជន និទ្ទេស​ C ៤ ៦៣១ នាក់ បេក្ខជន និទ្ទេស​ D ១៣ ៩៩៩ នាក់ បេក្ខជន និទ្ទេស​ E ៥៤ ៦០៧ នាក់

*តារា ៤ រូបនោះមានដូចជា

ម៉ម ពេជ្ជរិទ្ធ

១. ម៉ម ពេជ្ជរិទ្ធ៖ សមាជិកក្រុមចម្រៀង Small World Small Band

សុវត្ថិ មុន្នី​នាគ

២.សុវត្ថិ មុន្នី​នាគ៖ កូន​ប្រុស​ទី​២​របស់​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ

ស៊ុន សូដាលីកា

៣. ស៊ុន សូដាលីកា៖ សមាជិកក្រុមរាំ OMG

ឡាយ ប៊ុនឡេង

៤. ឡាយ ប៊ុនឡេង៖ បេក្ខជនជយលាភី Net-Idol រដូវកាលទី ១

តើទាំង ៤ នាក់នឹងជាប់ក្នុងចំណោម សិស្សដែលជាប់ ជាង ៧ម៉ឺននាក់ថ្ងៃនេះ ឬទេ?

សូមប្រិយមិត្តរង់ចាំ តាមដានជាមួយ Sabay Entertainment News ទាំងអស់គ្នា។

អត្ថបទ៖ Sunny

អត្ថបទថ្មី