មួយ​ឃ្លា​របស់​ Honda ​​នេះ​ប្រាកដ​ជា​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្ងប់ចិត្ត

  • 2018-09-09 05:44:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«បើ​ខ្ញុំ​​គ្មាន​ជំនឿ​ចិត្ត​។ ខ្ញុំ​មិន​មក​ដឹក​នាំ​កម្ពុជា​ទេ ព្រោះ​ការ​ដឹក​នេះ​កម្ពុជា​មាន​ហានិភ័យ​ខ្ពស់​ណាស់​»។ ជា​សម្ដី​របស់​អ្នក​ចាត់ការ​ក្រុម​គោព្រៃ​កម្ពុជា ​Keisuke Honda ក្នុង​កម្មវិធី​សន្និសីទកាសែត​ព្រឹក​មិញ​នេះ​នៅ​សណ្ឋាគារ​ភ្នំពេញ។

Keisuke Honda

អ្នក​ចាត់​សញ្ជាតិ​ជប៉ុន​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ ​វា​​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ក្នុង​ការ​ដឹក​នេះ​កម្ពុជា​​ឲ្យ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​រយៈ​ពេល​ខ្លី។ ​លោក​មាន​គំនិត​តែ​មួយ​​ប៉ុណ្ណោះ ក្នុង​ការ​ចូល​ខ្លួន​មក​កាន់​ជា​អ្នក​ដឹក​នាំ​ក្រុម​គោព្រៃ​គឺ ​ធ្វើ​យ៉ាង​ណា​ជួយ​វិស័យ​បាល់ទាត់​កម្ពុជា​ឲ្យ​ទៅ​មុខ​។ ​ ​លោក​ក៏​បាន​ធ្វើ​ការ​ផ្ដាំ​ផ្ញើ​ទៅ​កាន់​​អ្នក​គាំទ្រ​គ្រប់​គ្នា បាល់ទាត់​មិន​មែន​ធ្វើ​មួយ​ខែ​ពីរ​ខែ​អាច​ឈាន​ដល់​ចំណុច​ខ្ពស់​នោះ​ទេ ពោល​គឺ​ត្រូវ​ការ​ពេលវេលា​វែង​ដើម្បី​សន្សំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ទើប​អាច​ខិត​ទៅ​រក​ចំណុច​ដែល​ចង់​បាន​។ លោក​បាន​សន្យា​ថា អំឡុង​ពីរ​ឆ្នាំ​ដែល​លោក​កាន់​ក្រុម​កម្ពុជា នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​លទ្ធភាព​ ដើម្បី​ជួយ​​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​កម្ពុជា។

​ជំនួប​ស្អែក​នេះ​កម្ពុជា នឹង​ត្រូវ​ជួប​ក្រុម​​ម៉ាឡេស៊ី​វេលា​ម៉ោង ៦:៣០ នាទី​​ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដែល​ជា​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​លើក​ដំបូង​ក្រោម​ការ​ដឹក​នាំ​របស់​ Keisuke Honda ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម