ខ្លាំងៗមែន! រកឃើញជើងខ្លាំងនិទ្ទេស A ច្រើនបំផុតនៅភ្នំពេញ និងខេត្តទាំង៤នេះ

  • 2018-09-09 06:21:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួនអ្នកជាប់បាក់ឌុបនិទ្ទេសA ឆ្នាំនេះមានចំនួន ២៩០នាក់។ ក្នុងនោះរាជធានីភ្នំពេញមានអ្នកជាប់និទ្ទេសA ច្រើនជាងគេបំផុតរហូតដល់ ១៣៥នាក់ឯណោះ។ ចំណែកឯខេត្តដែលច្រើនបន្ទាប់ៗទៀតមានដូចជា​៖

  • សៀមរាប ២១នាក់

  • កណ្ដាល ១៦នាក់

  • បាត់ដំបង ១៥នាក់

  • តាកែវ ១៥នាក់

  • កំពង់ចាម ១៣នាក់

  • កំពត ១១នាក់

សូមជម្រាបជូនថា បេក្ខជនប្រឡងជាប់ទូទាំងប្រទេសមានចំនួន ៧៥ ០៥៩នាក់ ប្រមាណជាង ៦៦.២១% ច្រើនជាងឆ្នាំ ២០១៧ ដែលមាន ៦៣.៨៤% ប៉ុណ្ណោះ។ ក្នុងមាននិទ្ទេស៖

  • បេក្ខជន និទ្ទេស​ A ២៩០ នាក់

  • បេក្ខជន និទ្ទេស​ B ១​ ៥៣២ នាក់

  • បេក្ខជន និទ្ទេស​ C ៤ ៦៣១ នាក់

  • បេក្ខជន និទ្ទេស​ D ១៣ ៩៩៩ នាក់

  • បេក្ខជន និទ្ទេស​ E ៥៤ ៦០៧ នាក់

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម